ក្នុងរឿង It’s okay to not be okay វគ្គ 13 ពេលលឺ Mun-yeong និយាយរឿងនិទានមួយដែលមានចំណងជេីងថា A tale of two sisters ក៏ស្រាប់តែនឹកឃេីញដល់រឿងនេះ ។

A tale of two Sisters ជាប្រភេទរឿង រន្ធត់ អាថ៌កំបាំង របស់កូរ៉េ ដែលនិយាយពីជីវិតដ៏កំសត់របស់បងប្អូនពីរនាក់ ក្រោយពេលសំរាកព្យាបាលផ្លូវចិត្តនៅមន្ទីរពេទ្យវិកលចរិកមួយរយះ ឪពុករបស់ពួកគេក៏នាំពួកគេត្រលប់មកផ្ទះវិញ ដោយរស់នៅជាមួយម្ដាយចុង ។ ថ្ងៃដំបូងគ្រប់យ៉ាងហាក់មានសភាពស្ងប់ស្ងាត់ល្អ ហេីយបងប្អូនទាំងពីរនាក់នេះមិនចូលចិត្តម្ដាយចុងពួកគេនោះទេ នៅចំពោះមុខប្ដី គាត់ធ្វេីដូចស្រលាញ់កូនណាស់ តែក្រោយខ្នងលួចធ្វេីបាបពួកគេ រហូតឈានដល់ប្រេីអំពេីហិង្សាទៀតផង ។ ការរងផលប៉ះពាល់របួសផ្លូវចិត្តនិងផ្លូវកាយពីម្ដាយចុងមួយតង់ហេីយ តែអ្វីដែលគួរអោយខ្លាចនិងរន្ធត់ជាងនេះទៀតនោះ គឺពួកគេត្រូវជួបនឹងវិញ្ញាណខ្មោចកាចសាហាវដែលនៅក្នុងផ្ទះនេះ តាមលងបន្លាចពួកគេថែមទៀត (ស្រៀវជាងគេឈុតខ្មោចអឺតក្បាលលឹមៗនៅក្រោមជេីង ឃេីញតែសក់ក្បាល ហេីយងេីបម្ដងតិចៗឡេីងលេីគ្រែ ចង់គាំង)


មូលហេតុដែលពួកគេស្អប់ម្ដាយចុងនោះ ក៏ព្រោះតែម្ដាយចុងនោះមានទាក់ទងនឹងការស្លាប់របស់ម្ដាយបង្កេីតពួកគេ ។ admin អត់រៀបរាប់ច្រេីនទេ កុំអោយ Spoil អ្នកដែលមិនទាន់បានមេីល តែរឿងនេះចុងក្រោយដាច់ចង្កេះសាហាវណាស់ មេីលដល់ចុងបញ្ចប់ទេីបយល់សាច់រឿងអស់ (កុំមេីលម្នាក់ឯងយប់ឡេីង ខ្មោចមុខអាក្រក់ណាស់ ហេីយហាមមិនអោយក្មេងក្រោមអាយុ 18 ឆ្នាំមេីលឡេីយ)

សាច់រឿងមានភាពស្រដៀងនឹងរឿងនិទានដែល Mun-yeong បានរៀបរាប់នៅក្នុងវគ្គ 13 ដែលគេចង់សំដៅទៅលេីអ្នកជំងឺម្នាក់ដែលពីក្មេងត្រូវម្ដាយចុងវ៉ៃធ្វេីបាបរហូតដល់ប៉ះពាល់ផ្លូវចិត្តនិងខួរក្បាល រហូតដល់នាងពេញវ័យចង់ចូលចំណាស់ទៅហេីយ តែចរិកដូចក្មេងស្រី 5 ឆ្នាំ ។


