បុរសមាត់ឥតគម្រប Spoil ឥតល្ហែ Tom Holland ជិតចេញរឿងថ្មីមួយទៀតហើយពី Netflix។
ទាំងនេះគឺជារូបភាពដំបូងខ្លះៗដែលយកចេញពីរឿងថ្មីមួយរបស់ Netflix មានចំណងជើងថា The Devil All the Time។ ក្រៅពីអាពីង យើងក៏ឃើញមានវត្តមានតារាសម្ដែងកំពូលៗមួយចំនួនទៀតដូចជា លោក Robert Pattinson ( តួអង្គ Batman 2021 ) លោក Bill Skarsgård ( តួអង្គថ្លុក Penny Wise ក្នុង IT ) លោក Sebastian Stan ( តួអង្គ Bucky ក្នុង MCU ) និង តារាសម្ដែងកំពូលមួយចំនួនទៀត….។

យ៉ាងណាមិញ ក៏លេចលឺទៀតថា រឿងថ្មីស្រឡាងមួយនេះគឺជារឿងបែប Drama លក្ខណៈគ្រួសារ ហើយក៏មានភាព Thriller ខ្លះៗក្នុងនោះផងដែរ។ មិនតែប៉ុណ្ណោះរឿងនេះ កើត
ឡើងក្នុងអំឡុងពេលដែលសង្រ្គាមលោកលើកទី 2 បានបញ្ចប់ទៅ ទន្ទឹមគ្នាទៅនឹងអំឡុងពេលដែលអាមេរិចចូលលុកលុយប្រទេសវៀតណាមដូចគ្នា។ រឿងនេះដឹកនាំសម្ដែង
ដោយលោក Antonio Campos ដកស្រង់ចេញពីសៀវភៅ Novel របស់លោក Donal Ray Pollock ចំណងដូចគ្នាទៅនឹងចំណងរឿង ( The Devil All the Time )។ រឿងនេះ អាពីងមនោសញ្ចេតនាតិចហើយ មើលតែមុខទៅ ទើបគេវ៉ៃហើយទេ៕ The Devil All the Time នឹងត្រូវដាក់ឲទស្សនាជាផ្លូវការលើ Netflix នៅថ្ងៃទី 16 កញ្ញា ខាងមុខនេះ ( September 16 )។



Admin: Nolan