លោក Tom Hanks កំពុងស្ថិតក្នុងការចរចារសម្ដែងជាតួ Geppetto ក្នុងរឿង Pinochhio Live-action

0
80
លោក Tom Hanks កំពុងស្ថិតក្នុងការចរចារសម្ដែងតួ Geppetto ក្នុងរឿង Pinocchio បែប Live-action ថ្មីកាលពីឆ្នាំ 2018 ប្រភពពី Variefy បានអោយដឹងថា លោក Robert Zemickis ដែលជាអ្នកសរសេររឿង Back to the future 1985, នឹងកាន់ Project ផលិតរឿង Pinocchio ប្រភេទ Live-action នេះ ។ និយាយរួមទៅ លោក Tom Hank និង Robert ពួកគេទាំងពីរក៏ធ្លាប់ធ្វើការជាមួយគ្នាច្រើនលើកហើយដែរ ដូចជារឿង “Forrest Gump” ដែលរឿងនេះពួកគេទាំងពីរបានដណ្ដើមយកពានអូស្ការបានរហូតដល់ទៅ 6 ពាន ដូច្នេះវាអាចជាគំនិតល្អមួយរបស់ Disney ដែលអោយពួកគាត់ធ្វើការជាមួយគ្នាម្ដងទៀតក្នុងរឿង Pinochhio ថ្មីនេះ ។
រឿងតុក្តតា Pinochhio មានភាពល្បីល្បាញណាស់ចេញតាំងពីឆ្នាំ 1940 មកម្ល៉េះ ក្រោមការផលិតរបស់ Walt Disney Productions ដែលដកស្រង់ចេញពីសៀវភៅរឿងក្មេងៗដ៏ល្បីរបស់លោក Carlo Collodi ដែលមានចំណងជើងថា “The Adventure of Pinochhio” ដែលរៀបរាប់ពីបុរសចំណាស់ម្នាក់រស់នៅកណ្ដោចកណ្ដែងម្នាក់ឯងគ្មានគ្រួសារ គាត់ជាអ្នកឆ្លាក់តុក្កតាឈើ ហើយបានបន់ស្រន់អោយថ្ងៃណាមួយតុក្កតាឈើរបស់គាត់នឹងមានជីវិតដូចមនុស្សពិតៗ ស្រាប់តែយប់មួយនោះ ក៏មានទេពធីតាដ៏ស្រស់ស្អាតមួយរូបយាងចុះមក ហើយក៏ជប់អោយតុក្កតាឈើរបស់គាត់មានជីវិតសមតាមបំណង ដែលវាមានឈ្មោះថា Pinochhio ហើយគាត់បានប្រាប់ Pinochhio ថា ថ្ងៃណាមួយឯងនឹងអាចក្លាយជាក្មេងប្រុសពិតប្រាកដដ៏រាបណាឯងជាក្មេងល្អ ក្លាហាន ស្មោះត្រង់ និងមិនអត្មានិយម ។
Disney កំពុងគិតគូរចង់អោយលោក Tom Hank សម្ដែងជាតួឪពុកធម៌របស់ Pinochhio ដែលមានឈ្មោះថា Geppetto, យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីថ្ងៃបរិច្ឆេទចាប់ផ្ដើមថតនិងបញ្ចាំងថ្ងៃណានៅឡើយទេ Admin នឹងជូនដំណឹងតាមក្រោយទៀត ។

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា