ម្ចាស់រោងភាពយន្តមួយកន្លែងក្នុងប្រទេសបារាំង​ ខឹងសម្បារយ៉ាងខ្លាំងចំពោះ​ Disney រហូតដល់វាយកំទេច​ Poster រឿង​ Mulan ចោលខ្ទិចគ្មានសល់

0
152
ដូចដែលយេីងដឹងហេីយថាហ្វេនជុំវិញពិភពលោក​ ពិតជាអន្ទះសាររង់ចាំទស្សនាខ្សែភាព Mulan នេះជាខ្លាំង​ ប៉ុន្តែដោយសារតែពិភពលោកកំពុងជួបវិបត្តិដោយសារជំងឺ​ COVID-19 ទេីបធ្វេីអោយមានការខកខានបញ្ចាំងខ្សែភាពយន្តធំៗជាច្រេីន​ ដែលរឿង​ Mulan នេះត្រូវចាក់បញ្ចាំងតាំងពីខែមិនាមកម្ល៉េះ​ ឥលូវត្រូវពន្យាមកដល់ខែ​ 9 វិញ​ តែសំរាប់ប្រទេសមួយចំនួនដែលមានសេវាកម្ម​ Disney Plus, ក្រុមហ៊ុន​ Disney បានសម្រេចដាក់ខ្សែភាពយន្តនេះទៅក្នុង​ Disney Plus ដោយអ្នកប្រេីប្រាស់ត្រូវចំណាយ​ 29.99$ បេីចង់ទស្សនារឿង​ Mulan នេះ​ ហេីយគេមិនដាក់បញ្ចាំងតាមរោងកុននោះទេ​ តែសំរាប់ប្រទេសផ្សេងៗដែលមិនមានសេវាកម្ម​ Disney Plus រួមទាំងកម្ពុជាយេីង​ នឹងមានការចាក់បញ្ចាំងតាមរោងកុនធម្មតា។
មូលហេតុនេះហេីយទេីបធ្វេីអោយលោក​ Gerard Lemoine ដែលជាម្ចាស់រោងភាពយន្ត​ Cinepal theater នៅទីក្រុងប៉ារីសក្នុងប្រទេសបារាំង​ មានការខឹងសម្បារជាខ្លាំង​ រហូតដល់យកដំបង​ Baseball មកវាយកំទិច​ផ្ទាំងរូប​ Poster ដែលដាក់តាំងនៅទីនោះ​ឡេីងខ្ទិចខ្ទីគ្មានសល់​ ។ លោកបាននិយាយថា​ លោកខំធ្វេីការ​ Promote ខ្សែភាពយន្តនេះជាច្រេីនខែមកហេីយ​ ដោយរំពឹងថាពេលដល់ថ្ងៃបញ្ចាំង​ នឹងមានទស្សនិកជនជាច្រេីនមកទិញសំបុត្រទស្សនា​ តែពេលនេះបែរជា​ Disney ប្រកាសដាក់រឿងនេះក្នង​ Disney Plus ដោយមិនអនុញ្ញាតិអោយបញ្ចាំងនៅរោងកុនទៅវិញ​ ធ្វេីអោយលោកត្រូវខាតបង់លុយកាក់​ និងពេលវេលា​ ព្រមទាំងបាត់បង់ទស្សនិកជនជាច្រេីនថែមទៀត​ ។
មិនមែនមានតែលោក​ Gerard ម្នាក់ទេដែលមានការខឹងសម្បារនូវទង្វេីរបស់​ Disney ម្ចាស់រោងភាពយន្តក្នងប្រទេសអង់គ្លេសក៏មានប្រសាសន៌ស្រដៀងគ្នាបែបនេះដែរ​ ពួកគេបន្ទោសថាបេី​ Disney នៅតែបន្តធ្វេីបែបនេះ​ រោងភាពយន្តរបស់ពួកគាត់ប្រហែលមិនអាចឈរជេីងបានយូរអង្វែងទេ​ ។

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា