ដំណឹងល្អ និង ដំណឹងអាក្រក់ពីរឿង Stranger Things

0
48

“Stranger Things” នឹងមានភាគបន្ត វែងទៀតលេីសពីការគិត ។ ចំពោះ ហ្វេន ដែលទន្ទឹងរងចាំរឿង series “ Stranger Things” របស់ Netfix ថ្ងៃនេះ Admin មានដំណឹងពីរមកប្រាប់ ទាំងដំណឹងល្អ និង ដំណឹងអាក្រក់

ដំណឹងអាក្រក់នោះគឺ ៖ Season 4 ដែលគ្រប់គ្នាទន្ទឹងរងចាំនោះ ត្រូវបានពន្យារការថតដោយសារ Covid 19 ដូច្នោះហេីយយេីងអាចនឹងត្រូវរងចាំយូរទំរាំដល់ខាង Production ព្រមដំណើរការថតឡើងវិញ ព្រោះ អ្នកទាំងអស់គ្នា ព្រមទាំង Admin ផ្ទាល់ពិតជាអន្ទះសារខ្លាំង ពិសេសនៅវគ្គចុងក្រោយ ដែលយើងបានឃើញ Hopper ផ្ទុះរលាយខ្លួន នៅក្នុង Starcourt Mall បាត់ទៅហើយ តែបែរជានៅវគ្គ Credit Scense បែរជាឃើញគាត់ ធ្វើជាកម្មករនៅឯ Siberia ប្រទេស Russia ទៅវិញ ចំងល់នោះថាតើគាត់អាចនៅមានជីវិតបានយ៉ាងដូចម្តេច????

ហើយសំរាប់ដំណឹងល្អនោះគឺថា នៅពេលដែល Season 4 ត្រូវបានថតបញ្ចប់ចាក់ផ្សាយលើ Netfix ហើយនោះ វគ្គនេះគឺមិនមែនវគ្គបញ្ចប់នៃរឿងទេ ។ នៅក្នុង
កិច្ចសំភាសន៍លោក Duffer Brothers បានបង្ហើបថា រឿង Stranger Things នឹងមានវគ្គបន្តបន្ទាប់ជាច្រើនទៀត “ SEASON 4 “ គឺមិនមែនវគ្គបញ្ចប់នៃរឿងនោះទេ លោក Duffer Brothers បានបន្តទៀតថា “ពួកយើងមានរបៀបនៃការបញ្ចប់សាច់រឿង ហើយពួកយើងក៏ដឹងថាពេលណាដែលត្រូវបញ្ចប់វា”

នេះគឺជាដំណឹងល្អដែល ហ្វេន ចង់បានបើទោះបីជាត្រូវរងចាំរៀងយូរបន្តិចក៏ដោយ សង្ឃឹមថាអ្វីៗ នឹងដំណើរការដោយរលូន រឿងនឹងបានបន្តថតក្នុងពេលឆាប់ៗ ។

Admin 🍑Rey_Skywalker”
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា