ថ្មីៗនេះមានភាពរកាំរកូសច្រេីនទៅលេីតួអង្គដែល Super Hero របស់ Dc Universe ដូច Henry Cavil Ben Affleck ជាដេីមដែលសុទ្ធតែជាតួសំខាន់ក្នុងចក្រវាឡ ក៏ប៉ុន្តែខាង WB ក៏បានព្យាយាមបញ្ចុះបញ្ចូលពួកគេក្នុងការត្រលប់មករក DC វិញដែរ ក៏ព្រោះតែ ហ្វេនក៏ដូចជា អេដមីនផ្ទាល់ចង់ឃេីញការត្រលប់មកវិញរបស់ពួកគាត់ជាខ្លាំង ។
ចំណែកឯពេលកន្លងទៅ យេីងក៏បានដឹងហេីយថា Snyder Cut របស់ Justice League នឹងត្រលប់មកវិញជារឿងភាគនៅក្នុង HBO Max ដែលនឹងមានតួអង្គ Superman ដែលសម្ដែងដោយ Henry Cavil ផងដែរ ។
ក៏ប៉ុន្តែព័ត៌មានដែលគួរសប្បាយចិត្តនោះគឺ Ben Affleck ដែលសម្ដែងជាតួ Bruce Wayne ( Batman ) គឺរូបគាត់នឹងត្រលប់មកវិញនៅក្នុងខ្សែភាពយន្ត The Flash របស់លោក Andy Muschietti ដែលសម្ដែងដោយ Ezra Miller ហេីយក្នុងរឿងនោះដែរ ពួកគេនឹងមានដំណេីរឆ្លងចក្រវាឡដេីម្បីទៅជួបនឹង តួអង្គរបស់ DC ដែលនៅភពផ្សេងៗទៀតផងដែរ ។
គួរបញ្ជាក់ផងដែរថា The Flash នឹងមានចាក់បញ្ចាំងនៅក្នុង ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ៕
-Green Lantern