My God Father ប្រជុំដោយតារាសម្ដែងលំដាប់កំពូលជួបគ្នាលើកទីមួយ

0
48

ជួបគ្នាសំដែងរឿងលើកទីមួយ សុទ្ធតែតួលំដាប់ ជាមួយប្រុសសង្ហារពីររូប និង តារាស្រីស្អាត មួយរូប
ចំណងជើង #MyGoDFather #เฮ้ยลูกเพ่นี่ลูกพ่อ
សំដែងដោយ :
_Pop Thanavat Wattaaputi តារាប្រុសឯកប្រចាំបុស្តិលេខ 3 ដែលគ្រប់គ្នាស្គាល់គាត់ច្បាស់ ក្នុងរឿង បុព្វេសន្និវាស ខុនភី មឿង នុះអី នរណាមិនស្គាល់ 😍
_ Ter Chantavit Danasevi តារាឯកប្រុសមុខកំប្លែងស្ងួត អ្នកទាំងអស់គ្នាប្រាកដ ជាស្គាល់ច្បាស់ក្នុងរឿង One Day សង្សារមួយថ្ងៃ
_Sammy Cowell តារាឯងស្រីកូនកាត់របស់បុស្តិលេខ 7


សាច់រឿង និយាយពី God (សំដែងដោយ Pop-Thanawat) កំលោះវ័យក្មេងដែលមានកំលាំងស្វាហាប់ , ជើងឯកខាងរត់ប្រណាំង ។ គាត់រស់នៅជាមួយឳពុករបស់គាត់ គាត់តែងតែគិតថាឳពុកគាត់មិនបានស្រលាញ់គាត់នោះទេ ហេតិនេះហើយទើបគាត់ក៏មិនសូវខ្វាយខ្វល់ពីឪពុកគាត់ដូចគ្នា។ ថ្ងៃមួយនៅពេលដែលគាត់បានឈ្នះជើងឯក Champions ក្នុងការប្រកួតវគ្គចុងក្រោយប្រចាំឆ្នាំ កំពុងតែបើកឡានទៅផ្ទះឳពុកគាត់ ស្រាប់តែជួបរឿងអភូតហេតុមួយដែលបាននាំគាត់ឆ្លងភពទៅកាន់ឆ្នាំ 1998 មុនមួយឆ្នាំបន្ទាប់ពី God ចាប់កំណើត ។គាត់បានជួបជាមួយឳពុករបស់គាត់, Prem (សំដែងដោយ Ter Chantavit) ឳពុកក្មេងស្រស់សង្ហារ ដែរជាមេក្រុមជនពាល នៅចាំការពារហាង ខារ៉ាអូខេ ដោយប្រីឈ្មោះថា “ជនពាលប្រចាំពិភពលោក”។ ត្រលប់មកជួបគ្នាលើកនេះ God និង Prem បានធ្វើអោយឳពុកកូនគេឆ្លងកាត់រឿងរ៉ាវជាច្រើន មិនតែប៉ុណ្ណោះ គាត់បានលង់ស្រលាញ់នារីតែមួយទៀតផង ទាយទៅមើលថាតើរឿងរ៉ាវនឹងចប់ដោយរបៀបមិច? នឹងមានចាក់បញ្ចាំងនៅប្រទេសថៃ ថ្ងៃទី 13 ខែ តុលា ឆ្នាំ 2020
គ្រាន់ទេឃើញ Posters ទប់ចិត្តមិនចង់បាន 🤣🤣

Admin 🍑Rey_Skywalker”
#ពោតផ្ទុះ

Image may contain: 6 people, people sitting, text that says "TRANSFORMATION TRANSFORMATION"

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា