សូមចូលរួមសោកស្ដាយចំពោះការបាត់បង់ដ៏ធំធេងរបស់លោក Steven Spielberg កំពូលអ្នកដឹកនាំរឿងប្រចាំវិស័យភាពយន្តហូលីវូដ ដោយឪពុករបស់លោកឈ្មោះ Arnold Spielberg ទេីបតែចែកឋានកាលពីថ្ងៃអង្គារនេះ នៅអាយុ 103 ឆ្នាំ ។
Steven បាននៅជាមួយឪពុករបស់លោកនៅយប់ថ្ងៃដែលគាត់ចែកឋានទៅ គាត់បាននិយាយថា ឪពុកលោកជាវិស្វករនៅក្រុមហ៊ុន General Electric រាល់ពេលដែលលោកសំលឹងទៅម៉ាស៉ីន Play Station, ទូរស័ព្ទដៃ, ម៉ាស៉ីនគិតលេខ និង iPad លោកក៏ងាកទៅមេីលមុខឪពុករបស់លោកហេីយនិយាយថា “របស់ទាំងនេះចាប់ផ្ដេីមឡេីងដោយសារឪពុកខ្ញុំនិងក្រុមអ្នកមានស្នាដៃដ៏ទៃទៀត” ។
គួរបញ្ជាក់ផងដែរលោក Steven Spielberg មានកូនស្រីបីនាក់ឈ្មោះ Anne, Nancy, និង Sue ពួកគេបាននិយាយថា ឪពុករបស់ពួកគេបានបង្រៀនពួកគេ អោយស្រលាញ់ការស្រាវជ្រាវ បេីកចិត្តអោយទូលាយ ទោះជេីងយេីងជាន់នៅនឹងដី តែយេីងត្រូវហ៊ានងេីយមេីលទៅលេីហេីយឈោងចាប់ផ្កាយ ។
ខ្សែភាពយន្តដែលយេីងធ្លាប់បានទស្សនាកន្លងមកដូចជារឿង Jurassic Park, Indiana Jones, Ready player one, និងរឿងល្បីៗជាច្រេីនទៀត សុទ្ធជាស្នាដៃដ៏អស្ចារ្យដែលយេីងទស្សនាហេីយតែងតែសរសេីរមិនដាច់ពីមាត់ លោកក៏ជាអ្នកដឹកនាំរឿងដែលមានទ្រព្យសម្បត្តិច្រេីនជាងគេបំផុតលេីពិភពលោកផងដែរ ។
admin 🍑Rey_Skywalker”
#ពោតផ្ទុះ