អតីតប្រធានាធិបតីអាមេរិចលោក បារ៉ាក់ អូបាម៉ា បានបង្ហោះសារចូលរួមរំលែកទុក្ខនិងរំលឹកទៅដល់ Chadwick Boseman

0
28

អតីតប្រធានាធិបតីអាមេរិចលោក បារ៉ាក់ អូបាម៉ា បានបង្ហោះសារចូលរួមរំលែកទុក្ខនិងរំលឹកទៅដល់ Chadwick Boseman កាលពីម្សិលមិញថា “Chadwick ធ្លាប់មក សេតវិមាន ធ្វើការជាមួយក្មេងៗ នៅពេលដែលគាត់សម្ដែងជាតួ Jackie Robinson ក្នុងរឿងដែលមានចំណងជើងថា “42” ខ្ញុំអាចប្រាប់បានថា គាត់ជាមនុស្សល្អណាស់ និស្ស័យល្អ ជាជនជាតិស្បែកខ្មៅដ៏គួរអោយចង់រាប់អាននិងគួរអោយគោរព ។ គាត់ប្រើថាមពលនិងផ្ដល់ជាគំរូល្អៗទៅដល់ក្មេងៗនៅអំឡុងពេលដែលខ្លួនគាត់កំពុងស្ថិតក្នុងដំណាក់កាលដ៏ឈឺចាប់ដែលគ្មានអ្នកណាដឹង ពិតជាគួរអោយសរសើរនូវអ្វីដែលគាត់លះបង់កន្លងមក ។

លោក Kevin Feige ដែលជាប្រធានប្រចាំ Marvel Studio ក៏បាននិយាយដែរថា “ការបាត់បង់ Chadwick គឺជាការបាត់បង់ដ៏ធំធេង គាត់គឺជា T’Challa របស់យើង ខ្លាខ្មៅរបស់យើង និងជាមិត្តដ៏ល្អរបស់យើង ។ រាល់ពេលដែលគាត់បោះជំហានឡើងទៅឆាកសម្ដែង គាត់បានបញ្ចេញនូវសមត្ថភាពដ៏គួរអោយសរសើរនិងភាពសប្បាយរីករាយ គាត់ជាមនុស្សដែលមានសមត្ថភាពអស្ចារ្យ តែងតែផ្ដល់ជាគំរូល្អៗទៅដល់ក្រុមការងារ ជាមនុស្សដែលមានសណ្ដានចិត្ត វៃឆ្លាត និងជាមនុស្សដែលអង់អាចក្លាហាន រឹងមាំ ។ ពេលនេះគាត់បានទៅកន្លែងដ៏ស្ងប់សុខហើយ ក្រុមការងារ Marvel Studio សុំចូលរួមរំលែកទុក្ខដ៏សោកសៅនេះជាមួយគ្រួសារសពចំពោះការបាត់បង់ដ៏ធំធេងនេះ 💔💔

🙅‍♂️🙅‍♂️🙅‍♂️Wakanda Forever🙅‍♂️🙅‍♂️🙅‍♂️

#ពោតផ្ទុះ
#RIP #ChadwickBoseman

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា