លោក​ Dave Baurista កំពុងចរចារជាមួយ​ DC ក្នុងការសម្ដែងជាតួអង្គ​ Bane

0
29

ដូចដែលយើងដឹងហើយថា Dave Bautista ក៏ជាតួលេចធ្លោមួយដែលនៅក្នុងចក្រវាល MCU ដែលគាត់ដើរតួ Drax ក្នុងក្រុម Guardians of Galaxy, យ៉ាងណាក៏ដោយ​ អតីតជើងខ្លាំងកីឡាកាសរូបនេះបានសំឡឹងឃើញឱកាសនៅចក្រវាល DCEU ក្រោយពេលដែលលោកធ្លាប់បាននិយាយថា បើសិនជា James Gunn ត្រូវ Marvel បញ្ឈប់សំរាប់ការដឹកនាំរឿង Guadians Of the Galaxy Vol. 3 ។ លោកចង់សម្ដែងជាតួអង្គ Bane ក្នុងរឿង The Batman, ហើយពេលនេះយើងក៏ទទួលដំណឹងថា ពួកគេកំពុងពិភាក្សាគ្នាក្នុងការជ្រើសរើសយកលោក Batista ជាតួ Villian ធំនេះនៅក្នុងវគ្គបន្ត ដែលដឹកនាំដោយលោក Matt Reeves ។

តាមប្រភពដ៏គួរអោយទុកចិត្តមួយបានអោយដឹងថា លោក Matt Reeves មិនទាន់មានគម្រោងដាក់បញ្ចូលតួអង្គ Bane ក្នុងរឿង The Batman ថ្មីនេះនៅឡើយទេ នៅមានគម្រោងជាច្រើនទៀតដែលត្រូវបង្ហើយសំរាប់សាច់រឿងមួយនេះ, ហើយទាំងខាងផលិតកម្មនិងលោក Batista ផ្ទាល់កំពុងចរចារគ្នាក្នុងការទាញរូបលោកចូល យើងអាចនឹងបានឃើញក៏ដូចជាបានស្គាល់ពីជីវប្រវត្តិរបស់ Villian ធំៗក្នុងចក្រវាល DC កាន់តែច្រើន ។

ការសម្ដែងជាតួអង្គណាមួយ គឺគេត្រូវគិតគូរខ្លាំងណាស់ មិនមែនត្រឹមតែរូបរាងសាកសមមួយមុខអាចចូលសម្ដែងបានភ្លាមទេ ជាក់ស្ដែងដូចតួអង្គ Bane នេះគឺតារាសម្ដែងត្រូវតែមានមាឌឌាំង សាច់ដុំធំៗអោយសាកសមនឹងតួមួយនេះ បូកផ្សំនឹងបទពិសោធន៌សម្ដែងយូរឆ្នាំ ហើយបើសិនជា Bane ជាតួ Villian សំខាន់មួយក្នុងស្រឡាយរឿង The Batman ពិតមែន ចឹងមិនមែនមានតែ Batista ម្នាក់ទេដែលគេគិតគូអោយលេងតួអង្គនេះ នៅមានអ្នកសាកសមផ្សេងទៀតផងដែរ ។

យ៉ាងណាក៏ដោយជូនពរអោយលោក Dave Bautista បានសម្រេចដូចបំណងគាត់ចុះ 👍👍

Admin Green_Latern
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា