ព្រះនាងតូច ជេនណា នរោត្តម នឹងក្លាយជាតួឯកក្មេង ក្នុងរឿង ក្លិនក្រអូបនៃ ផ្លែល្ហុង របស់កូរ៉េ

0
165

ដំណឹងដ៏គួរអោយរីករាយ

អ្នកដឹកនាំរឿងជនជាតិកូរ៉េលោក មីន ហេ ក្រុមហ៊ុន Independent Film បានសំរេចចិត្តចុងក្រោយជ្រើសរើស ព្រះនាងតូច ជេនណា នរោត្តម ជាតួឯកក្មេង ក្នុងរឿង “ ក្លិនក្រអូបនៃ ផ្លែល្ហុង “។ នៅរសៀលថ្ងៃទី 4 ខែសីហា កន្លងទៅ ក្នុងជំនួបរវាងព្រះមាតារបស់ព្រះនាង ជេនណា អ្នកអង្គម្ចាស់ នរោត្ដម បុប្ផារី និង អ្នកដឹកនាំរឿង ចូ បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាសំរាប់ការសម្ដែងរបស់ព្រះនាងក្នុងខ្សែភាពយន្តថ្មីនេះ ។ បន្ទាប់ពីសំរេចថានឹងក្លាយជាតួអង្គឯក នៅក្នុងកិច្ចប្រជុំ លើកទីមួយ ព្រះនាង ជេនណា ដែលទើបមានព្រះជន្ម ៨ វស្សា ពិតជាមិនអាចលាក់អារម្មណ៌ សប្បាយចិត្តរបស់ព្រះនាងបានឡើយ ។ ការជ្រើសរើសតួសំដែងត្រូវបានរៀបចំដោយ សាស្រ្តាចារ្យ Ryu Ki ryong នៃមហាវិទ្យាល័យ Royal college of Art។ គេក៏បានអោយដឹងទៀតថា ព្រះនាង ជេនណា គឺជាសិស្សដែលបានហាត់រៀនចំណេះដឹងផ្នែក សំលេងពី សាស្រ្តាចារ្យ Ryu ។ ថ្វីបើមានព្រះជន្មនៅក្មេង តែទេពកោសល្យដ៏ល្អឯករបស់ទ្រង់ ទាំងការច្រៀង ការរាំ និង ការសំដែង បានទទួលការគោរពស្រលាញ់និងកោតសរសើរពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា ។

សុំអភ័យទោសបើមានពាក្យពេជន៌ឆ្គាំឆ្គង ដោយសារ admin បកប្រែពីអត្ថបទកូរ៉េមក 🙏🙏

ប្រភព: Ryu Kiyong

Admin 🍑Rey_Skywalker”
#ពោតផ្ទុះ_PopcornKH

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា