ទៀតហើយ កំពូលតារាសម្ដែង Dwayne Johnson រឺ The Rock និងក្រុមគ្រួសាររបស់គាត់ បានតេស្តវិជ្ជមានរកឃើញថាមានឆ្លងមេរោគ COVID-19

0
39

ទៀតហើយ កំពូលតារាសម្ដែង Dwayne Johnson រឺ The Rock និងក្រុមគ្រួសាររបស់គាត់ បានតេស្តវិជ្ជមានរកឃើញថាមានឆ្លងមេរោគ COVID-19 ។

គាត់បានបង្ហោះវីដេអូមួយក្នុង IG របស់គាត់ ដោយបាននិយាយថា “ខ្ញុំចង់ជូនដំណឹងដល់ទាំងអស់គ្នាថា ក្នុងរយះពេល 2 ទៅ 3 សប្ដាហ៍កន្លងទៅនេះ ប្រពន្ធរបស់ខ្ញុំ Lauren, កូនស្រីរបស់ខ្ញុំពីរនាក់ បូករួមទាំងខ្លួនខ្ញុំផ្ទាល់ ត្រូវបានតេស្ដរកឃើញឆ្លង COVID-19 ។ ខ្ញុំអាចនិយាយបានថា នេះជាពេលដ៏លំបាកបំផុតមួយដែលពួកយើងបានឆ្លងកាត់ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំមានអាការះវិលមុខក្នុងពេលកន្លងទៅនេះ” The Rock បានបន្ថែមទៀតថា “ការតេស្ដរកឃើញវិជ្ជមាននៃ COVID-19 នេះ គឺពិតជាពិបាកជាងការយកឈ្នះនៅស្នាមរបួស រឺ ឈឺចាប់ជាងត្រូវគេបណ្ដេញចេញពីការងារដែលលោកធ្លាប់ឆ្លងកាត់នៅក្នុងជីវិតទៅទៀត ។

យ៉ាងណាក៏ដោយ លោកបានអោយដឹងទៀតថា លោកនិងក្រុមគ្រួសារហាក់មានអារម្មណ៌ថាធូរស្រាល ក្រោយពេលធ្វើរោគវិនិច្ឆ័យរួច ។

ជូនពរអោយលោកនិងក្រុមគ្រួសារឆាប់ជាសះស្បេីយ​🙏🙏

#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា