SEO YE-JI ត្រៀមនឹងសម្ដែងរឿងថ្មីមានចំណងជើងថា “ISLAND”

0
160
ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងចរិកនារីក្លាហានរបស់ Ye-ji ក្នុងរឿង It’s Okay To Not Be Okay បានទាក់ទាញឲអ្នកទស្សនាបន្ទន់ចិត្តស្រឡាញ់នាងច្រើនមិនស្ទើរនោះទេ។

ឥឡូវនេះបំណងប្រាថ្នារបស់ហ្វេនមួយចំនួនបានសម្រេចហើយ! ថ្មីៗនេះមានព័ត៌មានបញ្ចាក់ថា Ye-ji នឹងត្រឡប់មកដើរតួម្ដងទៀតក្នុងរឿងថ្មីមានចំណងជើងថា ” Island “។ តួអង្គថ្មីដែល Ye-ji គ្រោងសម្ដែងនេះមានអត្តចរិកស្រដៀងទៅនឹង Ko Mun-yeong អញ្ចឹងដែរ ពោលគឺ ជាមនុស្សស្រីមានទ្រព្យសម្បត្តិ ក្លាហាន មានសម្រស់ស្រស់ឈ្នះអស់ crush អេដមីនពីមុនៗ។​

ផ្ទុយពីរឿងចុងក្រោយរបស់នាង, “Island” គឺជារឿងសេ្នហាបែប Fantasy និយាយពី ការរួមដៃគ្នារវាងតួប្រុស និងតួស្រីដើម្បីបំពេញភារកិច្ចរៀងខ្លួន លើកោះមួយកន្លែងជាទីជម្រករបស់ពពួកសត្វចម្លែក បីសាច
ដែលតាមប្រម៉ាញ់ និងសម្លាប់មនុស្សជារឿយៗ។ ហើយ កោះនោះឯងគឺជាកន្លែងដែល​ Ye-ji ជួបស្នេហ៍នឹងបុរសអាថ៍កំបាំងម្នាក់។ ក្រឡេកមកមើលតួប្រុសវិញនៅមិនទាន់បញ្ចាក់នៅឡើយទេ តើអ្នកទាំងអស់គ្នាគិតថាតួប្រុសមួយណាសមនឹង Ye-ji ក្នុងរឿងថ្មីនេះ? ឬមួយក៏ Admin? 😌

” Island ” នឹងមកដល់នៅឆ្នាំក្រោយ 2021✌️

Admin: Nolan
#ពោតផ្ទុះ_PopcornKH

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា