Star Lord នឹងអាចលេចមុខបាននៅក្នុង Thor : Love and Thunder !

0
205
កន្លងមកព័ត៌មាននេះនៅស្រពិចស្រពិល តែថ្មីៗនេះយោងទៅតាម @THR ឥឡូវរឿងនេះកើតឡើងមែនទែនហើយ !!!
ដូចដែលយើងបានឃើញកាលពី Infiniy War និង Endgame អញ្ចឹង ចាប់ផ្ដើមពីការច្រណែនរាងដ៏ស្អាត សាច់ដុំកង់ៗរបស់ Star-Lord ទៅលើ Thor រួចហើយ មិត្តភាពរបស់ពួកគេទាំងពីរហាក់ដូចជាបានវិវត្តន៍ទៅបានយ៉ាងល្អប្រសើរ ​។ សង្កេតឃើញមានភាពកំប្លុកកំប្លែងច្រើន ( ឌឺគ្នាសាហាវ ) ដូចក្នុងឈុតបញ្ចប់នៃ Endgame ពួក Guardians បានបោះឆ្នោតឲ Star-Lord និង Thor វៃគ្នាដើម្បីតំណែងអ្នកដឹកនាំ😒( មានអ្នកបោះប្រ៊ីយ៉ុងឲប្រើកាំបិតទៀត 😂)។
យ៉ាងណាមិញ Role របស់ Star-Lord ក្នុង Thor វគ្គ 4 នេះនៅមិនទាន់បញ្ចាក់ច្បាស់លាស់នៅឡើយ។ Star-Lord អាចបង្ហាញខ្លួនជា Cameo ឬ ជាតួ Feature តែម្ដងក៏ថាបាន។ មិនត្រឹមតែប៉ុណ្ណេះ ក៏មានព័ត៌មានចចាមអារាមជាច្រើនដែលថា Star-Lord មិនមែនមកតែម្នាក់ឯងនោះទេ​ ពោលគឺយើងក៏អាចនឹងឃើញ សមាជិក Guardians ផ្សេងទៀតក្នុង Thor: Love and Thunder នេះ។
Thor: Love and Thunder មកដល់រោងកុនថ្ងៃទី 11 ខែកុម្ភះ ឆ្នាំ 2022។ 😢

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា