Isaiah ឬស្គាល់ជា The Original Black Captain America បានលេចខ្លួនចេញនារឿងភាគ The Falcon and The Winter Soldier

0
703

Isaiah ឬស្គាល់ជា The Original Black Captain America 🍿
💥 Isaiah ក៏ជា Super Soldier ម្នាក់ដែល Hydra ខ្លាចរញឺតមិនចង់លឺសូម្បីតែឈ្មោះដូច Steve Rogers អញ្ចឹង!!!
ក្នុងសម័យសង្រ្គាមសុីវិលរវាងប្លុកកូរ៉េទាំងពីរ, Bucky ត្រូវបាន Hydra លាងខួរក្បាលឲ្យក្លាយជាឃាតករ រួចបញ្ជូនឲ្យទៅធ្វើ
សកម្មភាពក្នុងអំឡុងពេលជម្លោះរវាងប្រទេសកូរ៉េទាំងពីរ។ គ្រានោះសហរដ្ឋអាមេរិកក៏បានចាត់កម្លាំងទៅចាត់ការ Bucky… តែគ្មាននរណាមានជីវិតត្រឡប់មកវិញនោះទេ ក្រោយមកក៏សម្រេចចិត្តបញ្ចូន Isaiah ទៅ…។
ខុសពីអ្នកដទៃ Isaiah បានយកឈ្នះលើ Bucky ហើយថែមទាំងចាប់ហែកដៃដែករបស់ Bucky បានពាក់កណ្ដាលទៀតផង!!!

តែបើទោះជា Isaiah បានខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន ហើយយកឈ្នះទៅលើ Bucky… ពេលត្រឡប់មកកាន់ប្រទេសកំណើតវិញ
Isaiah បែរជាត្រូវបានគេចាប់ឃុំ និងយកទៅពិសោធន៍អស់រយះពេលរហូតដល់ទៅ 30 ឆ្នាំ មិនថារដ្ឋាភិបាល និង Hydra។ ពួកគេថែមទាំងលាក់ពីវត្តមានរបស់វីរបុរសម្នាក់នេះរហូតមកដល់សព្វថ្ងៃទៀតផង!!!

ឃើញថារឿងភាគនេះ គេបានបង្ហាញពីការរើសអើងពូជសាសន៍ ពណ៌សម្បុរច្រើន… អាចថាមូលហេតុដែល Bucky នាំ Sam ទៅជួបនឹង Isaiah គឺដោយសារមូលហេតុខាងលើនេះផងដែរ។
#TheOriginalBlackCaptainAmerica #TheFalconAndTheWinterSoldier
#ពោតផ្ទុះ_PopcornKh

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា