តើចិញ្ចៀនរបស់ Yalan Gur ហោះទៅណា ? ក្រោយព្រឹត្តិការណ៍របស់ Darkseid មកដល់ផែនដី !

0
153

តើចិញ្ជៀន Green Lantern ក្នុង Zack Snyder’s Justice League ហោះទៅណា ?
មកអានអត្ថបទអេដមីនវិភាគលេងតោះ !

ក្រោយពេលការវាយលុករបស់ Darkseid មកកាន់ផែនដីលើកដំបូង គេបានសម្លាប់ពពួក Lantern ម្នាក់បាត់ទៅហើយ ហើយយើងក៏បានឃើញដែរ ថា ចិញ្ជៀននោះហោះទៅរក Darkseid តែដោយសារតែព្រួញហោះមកវាក៏បានហោះទៅបាត់ទៅ ។ តើវាហោះទៅណា ?

កាលពីប៉ុន្មានខែមុនខាងផលិតកម្មក៏បានបញ្ចេញថា Snyder Cut នឹងមកដល់នាឆ្នាំ នេះ ជាមួយនឹងការប្រកាសផ្លូវការមួយទៀតដែលជាព័ត៌មានមួយគួរឱ្យចាប់អារម្មណ៍ដែល រឿងភាគរបស់ Green Lantern Corps គឺនឹងចាប់ផ្ដើមផលិតនាខែ មិថុនា ខាងមុខនេះហើយ ។ តើអាចទេដែលចិញ្ជៀននោះហោះទៅរក នរណាម្នាក់ដែលស័ក្ដសមនឹងវា អាចជា John Steward ឬក៏ Hal Jordan ? តាមពិតទៅ Zack ក៏គាត់បានគិតថានឹងដាក់ Green Lantern ចូលក្នុងរឿងជាមួយនឹង Martian Manhunter ដែរក៏ប៉ុន្តែលោកត្រូវបានខាង Studio បដិសេធទៅវិញ ហើយយើងក៏មិនដឹងអំពីបញ្ហាច្បាស់ការដែរ ។ ក៏ប៉ុន្តែក្រោយការសម្ភាស៍មួយ Zack ក៏បានប្រាប់ថាលោកគឺបានថតឈុតរបស់ Green Lantern John Stewart រួចហើយក៏បុន្តែវាមិនត្រូវបានអនុញ្ញាតិឱ្យបញ្ចេញ ហើយលោកក៏មិនបានបញ្ជាក់អំពីថាតើនរណាគឺជាតួសម្ដែងនោះដែរ ៕
-Yoda
#ពោតផ្ទុះ_PocornKh

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា