The Boys ពិភពលោកលាយឡំទៅដោយមនុស្សសាមញ្ញ និងពពួក Super Heroes !

0
117

The Boys 🍿
💥 ពិភពលោកលាយឡំទៅដោយមនុស្សសាមញ្ញ និងពពួក Superheros… ជាធម្មតា Superheros តែងតែជានិមិត្តរូប និងជាអ្នកដែលបំផុសគំនិតល្អៗ និងធ្វើជាគំរូដល់ជនដទៃ។ ចុះបើសិនជា ពពួក Superheros ទាំងអស់នោះឈ្លក់វង្វេងនឹងថាមពលរបស់ពួកគេ ហើយធ្វើអ្វីដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន… ថែមទាំងគម្រាមរាល់បណ្ដាញសង្គម និងសារព័ត៌មានឲ្យបិទបាំងអំពើស្មោគគ្រោករបស់ខ្លួន… តើនឹងមានអ្វីកើតឡើង??? 🦸‍
🧜‍♂️ The Boys ជារឿងភាគស្ថិតក្នុងពិភពដែលពួក Superheros ត្រូវបានគេទទួលស្គាល់ជាវីរជនតាម​រយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ…. តែនៅពីក្រោយការពិត ទាំងនោះសុទ្ធតែជាអាជីវកម្មទីផ្សាររកលុយរបស់
ក្រុមហ៊ុនដែលគ្រប់គ្រង Superheros ទាំងនោះតែប៉ុណ្ណោះ។ ថ្វីត្បិតថាពួកគេមានថាមពលពិសេសមែន! តែភាគច្រើនពួកគេជាជនក្រអឺតក្រទម ពុករលួយ ធ្វើល្អយកឈ្មោះនៅតែមុខកាមេរ៉ា…។

រឿងភាគនេះគេចង់ផ្ដោតសំខាន់ទៅលើក្រុមមនុស្សពីរ:
🙎‍ ក្រុមទី 1 គឺជាក្រុមមនុស្សដែល រងគ្រោះដោយអំពើថោកទាបរបស់ Superheroes… ថ្វីត្បិតថាពួកគេជាមនុស្សសាមញ្ញធម្មតា… តែដោយសារទ្រាំនឹងការកុហក និងអំពើស្មោគគ្រោករបស់ Superheroes ទាំងនោះ
ពួកគេនឹងរិះរកសព្វគ្រប់វិធីដើម្បីបកអាក្រាតអាពិត និងរកយុត្តិធម៌ជូនអ្នករងគ្រោះដទៃ…។
🦸‍♂️ ក្រុមទី 2 នោះគឺជាក្រុម Superheros ល្អតែមុខរលួយពីក្រោយនោះឯង បូករួមទាំងថាមពលពិសេសរបស់ខ្លួន និងការដែលមិនចង់ឲ្យពិភពលោកឃើញពីធាតុពិត ច្បាស់ណាស់ថាពួកគេនឹងហ៊ានធ្វើគ្រប់បែបយ៉ាង
មិនថាទារុណកម្ម ឬសម្លាប់….។

និយាយពីគុណភាពនៃរឿងគឺពិតជាធ្វើបានល្អខ្លាំង! ជាពិសេសជាសម្ដែងរបស់តួអង្គនីមួយៗ មិនថាតួ Supes ឬតួមនុស្ស… ចំពោះការកាត់ត, soundtrack, និងការ Build up សាច់រឿងគឺគ្មានអ្វីជំទាស់ឡើយ…
វាបានធ្វើឲ្យអ្នកមើលជ្រាបចូលក្នុងខ្លួន ហើយចង់តាមដាន និងដឹងសាច់រឿងបន្តពីមួយភាគ​ទៅមួយភាគ…។ អេដមីនវិញឲ្យតែឈុតមាន Homelander គឺជាថាអារម្មណ៍អត់ស្រួលសោះម៉ង…។

The Boys ជាប្រភេទ 18+ មកទល់ឥឡូវចេញបាន 2 seasons ហើយ និងទទួលបានការដាក់ពិន្ទុយ៉ាងខ្ពស់ពីសំណាក់អ្នកស្រឡាញ់កុនជុំវិញពិភពលោក។
Admin: Nolan
#TheBoys
#ពោតផ្ទុះ_PopcornKh

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា