he Penthouse: War in Life ភាពយន្តដែលល្អបំផុតនិងបន្តទទួលការគាំទ្រខ្លាំងរៀងរាល់សប្ដាហ៌ជាមួយនឹង​ Rate ខ្ពស់កប់

0
223

ស្ថិតនៅលំដាប់កំពូល​ កំពុងត្រៀមបញ្ចប់រដូវកាលទី​ 2 ឈានចូលទៅរដូវកាលទី​ 3 ដែលជា​រដូវកាលបិទបញ្ចប់សង្គ្រាមដ៏ក្ដៅដូចភ្នំភ្លេីងផ្ទុះ​ ។
🍿🍿កាលពី​ Penthouse Season​ 1 សាច់រឿងគឺក្ដៅងំ​ ដែលបង្ហាញពីមហិច្ចតានិងភាពលោភលន់របស់អ្នករស់នៅក្នុង​ Hera Palace រហូតដល់ឈានចូលដំណាក់កាលហ៊ានសំលាប់មនុស្សដេីម្បីបំពេញភាពចង់បានរបស់ខ្លួន​ មនុស្សល្អត្រូវស្លាប់ម្ដងម្នាក់​ មនុស្សអាក្រក់នៅជុំគ្នាសប្បាយ​ ។ អ្នកស្រី​ Shim Su Ryeon គឺជាតួឯក​ និងជាជនរងគ្រោះពិតប្រាកដនៅក្នុង​ Season 1,​ តែចុងបញ្ចប់នៃ​ Season 1 គាត់បែរជាត្រូវប្ដីខ្លួនឯងចាក់សំលាប់​ ។


🍿🍿ចូលដល់​ Season 2 រយះពេលមួយឆ្នាំក្រោយមក​ ការសងសឹកដ៏ក្ដៅគគុកនៅតែបន្ត, Oh Yoon Hee ដែលជាជនរងគ្រោះផង​ និងជាជនបង្កផង​ បានត្រឡប់មកសងសឹកជាមួយអ្នករស់នៅក្នុង​ Hera Palace ជំនួសអោយ​ Shim Su Ryeon ដេីម្បីជាការលុបលាងកំហុសដែលខ្លួនបានសាង​ តែពាក្យថា​ “សងសឹក” វាមិនបានផ្ដល់ផលវិជ្ជមានមកវិញទេ​, Oh Yoon Hee កាន់តែឈានជេីងចូលជ្រៅទៅ​ កាន់តែធ្វេីអោយគាត់ទទួលរងនូវរឿងអាក្រក់ៗជះមករកគាត់វិញ​, ទីបំផុតកូនស្រីខ្លួនត្រូវស្លាប់​ (ឥលូវបញ្ជាក់ថានៅរស់​ តែមិនដឹងថាស្ថានភាព​ Ro Na អាចដូចដេីមវិញអត់) ហេីយប្ដីក៏បន្តក្បត់គាត់ជាលេីកទីពីរ​ ។ Oh Yoon Hee ម្នាក់ឯង​ គឺពិតជាពិបាកទប់ទល់នឹងពួកបិសាចនោះណាស់​ ជាពិសេសគឺ​ Joo Dan tae និង​ Cheon Seo Jin ។ តែក្ដីសង្ឃឹមនៅជិតចុងបញ្ចប់នៃ​ Season 2 នេះ​ ធ្វេីអោយយេីងឃេីញថា​ ពេលនេះ​ Oh Yoon Hee មិនមែនម្នាក់ឯងទៀតទេ, គឺមាន​ Seo Jin ដែលកំពុងអង្វរគាត់អោយជួយ​ ហេីយពួកគេអាចនឹងរួមគ្នាកំចាត់​ Joo Dan tae ដោយទុករឿងចាស់មួយដុំសិន​ ចាំជំរះបញ្ជីក្រោយពេលចាត់ការ​ Joo Dan tae រួច, កូនភ្លោះទាំងពីរ​ Seok Hoon និង​ Seo Kyung ក៏កំពុងចង់កំចាត់ឪពុកដ៏ឃោឃៅរបស់ខ្លួនដែរ​ អ្វីដែលកាន់តែឆេះឆួលនោះគឺ​ អ្នកស្រី​ Shim Su Ryeon បានត្រឡប់មកវិញ​ 🔥 គាត់មានគម្រោងការសំងាត់មួយដែលគ្មានអ្នកណាដឹង​ ថាគាត់កំពុងចង់ធ្វេីអី​ គាត់ជាមនុស្សម្នាក់ដែលស្គាល់ចរិក​ Jo Dan tae ច្បាស់​ ជាជនរងគ្រោះ​ ហេីយក៏ជាសត្រូវធំជាងគេរបស់​ Joo Dan tae ដែរ​ ។ គាត់ទេីបសាកសមជា​ Hera (The Goddess of Women) ដែលត្រូវមកកំចាត់បិសាចដ៏កាចសាហាវដូច​ Joo Dan tae នេះ​ ។


🔥🔥សប្ដាហ៌ក្រោយជាភាគបញ្ចប់នៃ​ Season 2 តែគ្រប់យ៉ាងនៅមិនទាន់ចប់ត្រឹមនេះទេ​ ដោយវាគ្រាន់តែជាការចាប់ផ្ដេីមនៃការប្រកាសសង្គ្រាមធំរវាង​ ប្រពន្ធទាំងបី​ ជាមួយសុភាពបុរសក្លែងក្លាយប៉ុណ្ណោះ​ ចូលដល់​ Season 3​ World War in Hera Palace នឹងផ្ទុះឡេីង​ អ្នកណាចាញ់អ្នកណាឈ្នះយេីងនឹងដឹងច្បាស់នៅក្នុង​ Season 3 ហេីយ​ ពាក្យថាសង្គ្រាមវាតែងតែមានអ្នកស្លាប់​ ជ័យជំនះគឺត្រូវការភាពលះបង់​ ។
មិនថាហេតុផលបែបណានោះទេ​ តែយេីងនៅតែទទួលស្គាល់ថាខ្សែភាពយន្តនេះពិតជាធ្វេីបានល្អខ្លាំងដែលពិបាកនឹងរករឿងណាប្រៀបធៀប​ មិនថាសាច់រឿងពីដេីមរហូតមក​ គឺមិនដែលមានភាគណាដែលធ្វេីអោយទស្សនិកជនមានអារម្មណ៌ថា​ Boring នោះទេ​, Plot twist ដាច់ចង្កេះគ្រប់ភាគ​ រកតែអ្នកមេីលសំរាកដកដង្ហេីមមិនចង់ទាន់​ មួយភាគមានរយះពេលមួយម៉ោង​ មេីលមិនឆ្អែត​ មេីលទាល់តែអត់ដឹងថារឿងចប់​ ហេីយបេីនិយាយពីការសម្ដែងរបស់តួអង្គនីមួយៗ​ admin សឹងតែរកពាក្យនិយាយមិនចេញ​ មិនថាតួតូចតួធំ​ ម្នាក់ៗគឺសម្ដែងបានល្អសឹងតែឥតខ្ចោះ​ ស៉ីចង្វាក់គ្នាខ្លាំងមែនទែ​ន​ ពួកគាត់អាចធ្វេីអោយទស្សនិកជនប្រែប្រួលអារម្មណ៌បានទៅតាមទឹកមុខនិងការសម្ដែងរបស់ពួកគាត់​ ត្រូវយំៗ​ ត្រូវសេីចៗ​ ត្រូវខឹងៗ​ ពិតជាអស្ចារ្យ​ 👍👍
ចប់​រដូវកាលទី 2 គេទុកពេលអោយយេីងសំរាកវិស្សមកាលមួយរយះសិន​ ចូល​បវេសនកាល​ រដូវកាលទី​ 3 ដឹងតែក្ដៅដូចបាយពុះទៀតហេីយ​ ។ ចឹងកុំឆ្ងល់ថាហេតុអីមិនចេញម្ដងមួយ​រដូវកាលអោយចប់តែ​ម្ដងទៅ? គឺគេទុកពេលអោយយេីងសំរាកធ្វេីអារម្មណ៌អោយស្រួលវិញសិន​ ចាំមកដុតយេីងអោយឆេះម្ដងទៀត​ ខ្លាចយេីងទ្រាំអត់បាន​ 😆
#ពោតផ្ទុះ

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា