តារាស្រីហូលីវូដ ៤ រូបដែលមានឈាមជ័រកាត់ខ្មែរ

0
4357

ធ្លាប់តែមើលរឿងហូលីវូដប៉ុន្តែមិនដែលចាប់អារម្មណ៍ថាមានតួណាខ្លះដែលមានឈាមជ័ររឺកាត់ខ្មែរឡើយថ្ងៃនេះពោតផ្ទុះសុំបង្ហាញមុខតារាស្រីហូលីវូដទាំង ៤ដែលមានឈាមជ័រជាខ្មែរ ដូចខាងក្រោម:

1. BERENICE MARLOHE

Berenice កើតនៅថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមែ ឯកស័ក ព.ស២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាងមានឳពុកជនជាតិខ្មែរកាត់ចិន និងម្តាយជាជនជាតិបារាំង ។

អ្នកអាចស្គាល់ Berenice តាមរយៈរឿង Skyfall, Revolt, Kill Switch និងរឿងជាច្រើនទៀត

2. ELODIE YUNG

Elodie កើតនៅថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំវក ទោស័ក ព.ស២៥២៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនាងក៏មានឈាមជ័រជាខ្មែរដែរ ។

អ្នកអាចស្គាល់ Elodie បានតាមរយៈរឿង Gods of Egypt, G.I. JOE: Retaliation, Daredevil និងរឿងជាច្រើនទៀតហើយនាងថែមទាំងបញ្ចូលសម្លេងតួអង្គក្នុងហ្គេម Call of Duty: World War II ផងដែរ

3. ELLEN WONG

Ellen កើតនៅឆ្នាំ ១៩៨៤ រឺ ១៩៨៥ មិនមានការបញ្ជាក់ច្បាស់លាស់ឡើយដោយនាងកើតនៅប្រទេសកាណាដា ដែលនាងមានឳពុកម្តាយជាជនជាតិខ្មែរហើយទៅរស់នៅកាណាដាកាលជំនាន់នោះ ។

អ្នកអាចស្គាល់ Ellen តាមរយៈរឿង GLOW, The Circle, The Void និងរឿងជាច្រើនទៀត

4. CHANTY SOK

Chanty កើតនៅថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំកុរ បញ្ចស័ក ព.ស២៥២៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលគាត់មានដើមកំណើតជាខ្មែរ ។

អ្នកអាចស្គាល់ Chanty តាមរយៈរឿង The Fighter, Ted, The Equalizer និងរឿងជាច្រើនទៀត

 

Admin_Groot

រក្សាសិទ្ធិដោយ ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា