លោក Kevin Kwan អ្នកនិពន្ធសៀវភៅរឿង Crazy Rich Asians ត្រូវបានគេតាមចាប់ខ្លួនពីបទគេចខ្លួនមិនព្រមចូលរួមបម្រើកងទ័ព

0
715

ជោគជ័យក្នុងរោងកុន​ តែបរាជ័យក្នុងមាតុភូមិ

អ្នកនិពន្ធសៀវភៅរឿង​ Crazy Rich Asians លោក​ Kevin Kwan​ ដែលជាអ្នកឈរពីក្រោយភាពជោគជ័យរបស់រឿងមួយនេះផងដែរនោះ​ ​កំពុងត្រូវគេ “តាមចាប់ខ្លួន”​ នៅឯប្រទេសកំនើតខ្លួន​ គឺសិង្ហបុរី​ ដោយការគេចខ្លួនមិនព្រមចូលរួមបម្រើកងទ័ព​ ដែលជាច្បាប់របស់ប្រទេសមួយនេះសម្រាប់ក្មេងប្រុស​ និងបុរសទាំងអស់ដែលមានសញ្ជាតិជាជនជាតិសិង្ហបុរី​ ( Singapore )

យោងទៅតាមទំព័រ​ Straits Time ជុំវិញរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយនេះ​ គឺបើសិនជា​ ​Kevin Kwan ត្រូវបានគេចាប់បាន​នោះ​ នោះគាត់នឹងត្រូវពិន័យយ៉ាងហោចណាស់​ 10,000 ដុល្លាសិង្ហបុរី​ ដែលប្រមាណជា​ 7,300 ដុល្លារអាមេរិច ( ២៩,២០០,០០០ រៀល​ ) ឬ​អាចនឹងប្រឈមមុខនឹងការជាប់ពន្ធធនាគាររយ:ពេល​ 3 ឆ្នាំផងដែរ ។

បើទោះជារឿងរបស់គាត់បានប្រែខ្លួនពីសៀវភៅទៅកាន់ភាពយន្តដោយទទួលបានជោគជ័យនឹងការគាំទ្រច្រើនយ៉ាងណាក៏ដោយ​ ( មោទនភាពជាតិ ) ឬ​ បានទាក់ទាញកំណើនភ្ញៀវទេសចរណ៏ទៅ​ សិង្ហបុរីច្រើនយ៉ាងណានោះ ក៏ថ្នាក់ដឹកនាំប្រទេសមួយនេះបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា​ ច្បាប់របស់ប្រទេសមួយនេះនឹងមិនយោគយល់អោយនរណាម្នាក់ឡើយ​

តើអ្នកគិតថារឿងដែលប្រទេស​សិង្ហបុរីកំពុងធ្វើជារឿងត្រឹមត្រូវដែរឬទេ?

Admin_iRon

រក្សាសិទ្ធិដោយ ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា