រឿងរ៉ាវដែលអ្នកគួរដឹងពី Captain America

0
1533

តើអ្នកដឹងអ្វីខ្លះពី​ Captain America និង​ ខែលរបស់គាត់ ?

Steave Roger ដែលយើងចំណាំហៅតែ​ Captain កើតចេញពីការ ចាក់បញ្ចូលស៉ឺរ៉ូមម្យ៉ាង ពីលោក​ដុកទ័រ​ Erskine និង Howard Stark(ឪពុករបស់​ Tony Stark) ដែលប្រែក្លាយគាត់ពីមនុស្សស្គមស្គាំងតូចល្អិតដូចកញ្ចាញ់ចេកទៅជាបុរសសង្ហារមាឌឌាំង​ សាច់ដុំ​ធំៗ​ ដែលគេហៅគាត់ថា​ Super Soldier ។

គួរបញ្ជាក់ផងដែរថា​ ក្នុងរឿង​ The incredible Hulk តួចិត្តអាក្រក់​ Emil blonsky ដែលវ៉ៃជាមួយ​ Hulk ក៏ត្រូវបានចាក់បញ្ចូលស៉ឺរ៉ូមប្រភេទនេះដែរ​ដើម្បីបង្កើត​ Super Soldier ថ្មី​ តែអ្វីៗខុសពីការរំពឹងទុក។

ដំបូងឡើយលោក​ Sebastian Stan(តួ​ Bucky) ត្រូវបានគេពិចារណាអោយដើរតួជា​ CaptainAmerica តែក្រោយមកបែរជាត្រូវដើរតួជា​ Bucky (Winter Soldier) ជំនួសវិញ​ ហើយតំណែងដែលត្រូវដើរតួ​ Captain ត្រូវបានទៅ​ Chris Evans ដោយសារ​ Evans មានរាងរៅមុខមាត់សមដើរតួនេះ ។

Captain America អាចរត់បានល្បឿន​ 78.85km ក្នុងមួយម៉ោង ។

រាងកាយ​ Captain ស៉ាំនឹងមេរោគ​ និង​ ជំងឺគ្រប់យ៉ាង​ បន្ទាប់ពីចាក់បញ្ចូលស៉ឺរ៉ូមនោះ​ ដែលខុសពីការគាត់នៅរាងតូចល្អិត​ ក្នុងខ្លួនគាត់ពោរពេញដោយជំងឺ ។

Captain America ជាមនុស្សដែលម៉ត់ចត់​ មិនសូវចូលចិត្តលេងសើចច្រើន​ យកចិត្តទុកដាក់នឹងបេសកកម្ម​ ហើយជាមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីជួយមិត្តភក្ដិ​ និយាយរួមជាមនុស្សដែលមានការលះបង់ខ្ពស់ ។

អាវុធរបស់គាត់គឺ ខែល ដ៏រឹងមាំម្យ៉ាងមានរាងមូល​ ហើយមានរូបសញ្ញាផ្កាយពណ៏សនៅកណ្ដាល​ ។

ខែលរបស់​ Captain ធ្វើពី​ Vibranium មានទំងន់​ 5.45kg ។

បើអ្នកឆ្ងល់ថា​ ខែល​ របស់​ Captain និង​ ក្រចករបស់​ Wolverine មួយណាមាំជាង​ ? គឺ​ ខែល​ របស់​ Captain មាំជាង​ សូម្បី​ ញញួរ​ របស់​ Thor ក៏មិនអាចបំបែកខែលនោះបានដែរ​ ។ ក្រចករបស់​ Wolverine ផលិតចេញពី​សារធាតុ​ Adamantium ដែលមានភាពមាំខ្លាំងដូចគ្នា​ តែអាចនិយាយបានថា​ បើគេចង់ធ្វើខែល រឺ ឈុតអាវការពារ គេយក Vibranium មកផលិត តែបើធ្វើអាវុធដូចជា ដាវ កាំបិត គេយក Adamantium មកផលិត ព្រោះសារធាតុពីរនេះ វាមានគុណសម្បត្តិល្អមួយបែបម្នាក់។

មិនថាខែលនោះមាំយ៉ាងណា​ មិនប្រាកដថាវាមាំដល់ថ្នាក់គ្មានវិធីកំទេចបានទេ​ នៅក្នុង​ Comic តួអង្គដែលអាចបំបែកខែលនោះបាន មាន​ដូចជា Dr. Doom , Thanos , Molecule Man , និង​ King Thor ។

នៅអំឡុង សង្គ្រាមលោកលើកទី​ ​2 Wolverine​ ធ្លាប់ចូលរួមក្រុម​ជាមួយ​ Captain America​ និង​ Bucky Barn​ នៅ​លើកោះ​ Madripoor​ នៅពេលនោះ​ Captain America និង​ Bucky មិនដឹងថា​ Wolverine ជា​ប្រភេទមនុស្ស​ Mutant ទេ, តែគេទាំងពីរដឹងត្រឹមថា​ Wolverine មិនមែនជាមនុស្សធម្មតាទេ​ ហើយពួកគេហៅ​ Wolverine ថា​ “Lucky James” ឈ្មោះខ្មែរហៅថា​ ជេម​ សំណាង​ ។ បេសកកម្មពិសេសរបស់ពួកគេទាំងបីនៅពេលនោះគឺទៅជួយរំដោះ​ Natasha Romanova (Black Widow) ។

ក្នុងសមាជិកក្រុម Avengers​ ទាំងអស់​ Thor គោរព ​និង ចូលចិត្ត​ Captain America ជាងគេ​ ព្រោះ​ Thor មើលឃើញពីភាពដឹកនាំក្រុមនិងអត្តចរិកដ៏ល្អរបស់​ Captain, Thor ធ្លាប់គិតថាបើគាត់ត្រូវស្លាប់​ គាត់នឹងប្រគល់​ ថាមពល​ និង​ ញញួរ​ របស់គាត់អោយទៅ​ Captain ព្រោះគាត់ទុកចិត្តលើ​ Captain ខ្លាំង ហើយគាត់នឹងធ្វើតាមបញ្ជារបស់​ Captain រហូតដល់ថ្ងៃអវសាន្ត ។

នៅក្នុងរឿង​ Captain America: The First Avenger តួអង្គដែលដើរតួជា​ Steave Roger មាន រាងល្អិតស្គមស្គាំងនោះ​ មិនមែនជាតួផ្សេងទេ​ គឺ​ Chris Evans ហ្នឹងឯង​ ដែលគេប្រើបច្ចេកវិទ្យាថតបង្រួមគាត់អោយឃើញតូច​ ពិតជាមិនសរសើរមិនបានចំពោះបច្ចេកទេសថតរបស់គេ​ ។

មកដល់ពេលនេះ​ Captain America នៅមានចំងល់មួយឆ្ងល់មិនទាន់បាត់​ គឺគាត់ឆ្ងល់ថាបើសិនយក​ ញញួរ​ របស់​ Thor ដាក់ក្នុងជណ្ដើរយន្ដ​ តើជណ្ដើរយន្ដអាចដំណើរការឡើងទៅជាន់លើបានអត់​ ? admin ក៏ឆ្ងល់ដូចគ្នា​ ។

អរគុណសំរាប់ការអាន​ បើចូលចិត្តកុំភ្លេច​ Share ផងណា​

admin_Captain America

រក្សាសិទ្ធិដោយ ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា