រឿងរ៉ាវមួយចំនួនដែលអ្នកគួរដឹងពី Heimdall

0
2999

តើអ្នកដឹងអ្វីខ្លះពី Heimdall?
ហេមដល ជាអាទិទេពមួយក្នុងចំនោមអាទិទេពដ៏អស្ចារ្យរបស់សាសនា Norse Mythology ជា Bifrost Guardian សម្តែងដោយ ឌីជេដ៏ល្បី និងជា កំពូលតារាសម្តែង Idris Elba ។

ជាឆ្មាំយាមប្រាសាទនៃក្លោងទ្វារអាសកាដ មានភ្នែកទិព្វពណ៌ប្រាក់ អាចមើលឃើញឆ្ងាយរហូតដល់ធ្លុះចក្រវាឡ និង របស់ដែលបំបាំងកាយ ស្បថសច្ចាថានឹងគោរពប្រតិបត្តិយ៉ាងស្មោះស្ម័គ្រនឹង
Odin និង ជាទីរក្សាដួងកែវពេលដែល Odin បិតារបស់អាទិទេពរន្ទះ និន្ទ្រាលង់លក់ Odinsleep វានឹងហោះទៅសណ្ឋិតនៅ Heimdall ដើម្បីរក្សាដែនអាណាចក្រទាំងមូលប្រកបដោយមហិទ្ធរិទ្ធិ ។

Heimdall ជាសម្លាញ់ជិតស្និទ្ធិជាងគេរបស់ Thor!

ក្នុងឯកសារ ហែមដលមានកម្ពស់ ២ ម៉ែត្រ ២០ សង់ទីម៉ែត្រ ទម្ងន់ ២៣៨គីឡូក្រាម និង អាចលើករបស់ដែលមានទម្ងន់ ៥០តោន មានអាយុរាប់ម៉ឺនឆ្នាំ និង មិនដែលគេងសូម្បីម្តង ។

ក្នុងឯកសារដើមរបស់សាសនា Heimdall ជាអាទិទេពមានពិត
គេមានព្រះនាមថា ឆ្មាំអាទិទេព មានឈ្មោះដើមថា eimdallr, Heimdalr, Rigr. Heimdall, ក្នុង Old Norse គឺ Heimdallr មានរូបកាយ សភ្លឺចិញ្ចាចដូចត្បូង មិនមែនខ្មៅញ៉ូញបែបសូកូឡា ដូចក្នុង MAVEL Universe បានផលិតឡើងនោះទេ ។

 

 

ហេមដលឈរយ៉ាងមាំតាំងនៅលើប្រាសាទ នៃស្ពាន Bifrost ជាស្ពានឥន្ធនូ ដែលសំគិះ Hulk ហក់ពីលើស្ពានធ្លាក់ស្ប៉ាបកាល Ragnorok !
គេ មានច្រមុះទិព្វ និង ត្រចៀកទិព្វទាំងគូដែលអាចលឺសម្លេងគ្រប់សព្វសាធុជន មិនថាពួកគេនិយាយអីនៅ សម្លេងស្លាបបក់របស់មេអំបៅ សម្លេងនិយាយគ្នារបស់រុក្ខជាតិ រឿងរ៉ាវនៅ អាណាចក្រទាំង៩ ក៏ដូចជានៅចក្រវាឡ ជាទីខ្លាចរអារនៃម្នាលអ្នកចូលចិត្តស៊ីត្រាវវិជ្ជាជីវៈ ហើយវាជាមូលហេតុ ដែលរាល់ពេល Thor ស្រែកហៅ គេតែងតែអន្តរាគមន៍ទាន់ពេលវេលាជានិច្ច មិនថា Thor នៅភពណា ឬ អាថ៌កំបាំងយ៉ាងណា ។

ហែមដល មាន Superhuman Power ចេះគ្រប់យុទ្ធគុន និង ជំនាញប្រយុទ្ធរបស់អ្នកចម្បាំង មានលំពែង ដាវ ឈ្មោះ ហូហ្វាន់ /Hofund កាំបិតស្នៀត២ ជាអាវុធ និង មានស្នែងមួយទុកផ្លុំប្រកាសអាសន្នពេលមានសត្រូវកំពុងចូលរាតត្បាតក្នុងដែននគរ ។

ឯកសាររបស់ Marvel Comic បានសរសេរថា Heimdall លឺសម្លេងប្រកាសអាសន្នមុនគេ ហើយដើម្បីរក្សាជីវិតប្រជាជនខ្លួន ហេមដលបានបើកច្រកសម្ងាត់របស់យានរំដោះប្រជាជនអាសកាដ អស់ពាក់កណ្តាល ដែលភាគច្រើនជាស្ត្រី ពេលដែល អាតេតាណុស វាយប្រហារយាន និង មុនពេលដែលសម្លាប់លោគី យក Space Stone ! ហើយប្រជាជនទាំងនោះ ត្រូវការពារដោយ Valkyries ធ្លាក់នៅ New Oleans ហើយវាជារឿងសម្ងាត់ដែលអ្នកមិនឃើញសពរបស់ Valkyries នៅ Infinity War ។

អ្នកដែលជាហ្វេនរបស់ អាសកាដ និង Thor Series ហេមដលជាតួអង្គដែលគ្រប់គ្នាចងចាំមិនភ្លេច ជាពិសេសមរណភាពរបស់ហេរ៉ូដែលចេតមុនគេមុនឯង ក្នុងដៃតេតាណុស ដែលធ្វើអោយហ្វេនជាច្រើនរបស់ហេមដល ស្រែកអីយ៉ូយ និង បំភ្លេចមិនបាន!
(និយាយរឿងនេះខឹងអាឡៃឡុងតេតាណុសហ្នឹងណាស់ )

អរគុណសម្រាប់ការអានអត្ថបទពោតផ្ទុះ!
សូមទម្លាក់ជាសំនួរដែលអ្នកចង់ដឹងបន្ថែមពីហេមដល!
កុំភ្លេច Share ផងណា!

Admin Strange
ផេកពោតផ្ទុះ
MCU
Heimdall

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា