រឿងរ៉ាវរបស់អ្នកមីងម៉េយ៏ ក្នុងអំឡុងពេល Infinity War

0
2771

ស្គាល់គាត់ទេ ?
គាត់ជាអ្នកមីងម៉េយ៍/Aunt May!

Let’s talk about her in Infinity War Period!

នៅក្នុង ម៉ែវិលយោនីវើស គាត់គឺអាយុខុសពីក្នុង Comic!
ជាអ្នកមីង ដែលគ្រប់គ្នាក្នុងតំបន់ស្រលាញ់ចូលចិត្ត មិនថាអ្នកជិតខាង ឬ ម្ចាស់ហាងលក់គ្រឿងចាប់ហួយព្រោះតែភាពផ្អែមល្ហែម និង ស៊ិចស៊ីគួរអោយគ្រឺតរបស់អ្នកមីង!

តែអ្នកមីងប្រុសច្រើនតិចហើយក្នុងរឿងនេះ!

នៅក្នុងរឿង Spider-Man គាត់ជាអ្នកមីងដែលទំនុកបម្រុងគ្រប់យ៉ាងក្រោយពេលប៉ាម៉ាក់ Peter ចែកស្ថានទៅ ខំរកប្រាក់ជួយគេ មិនថាការរៀនសូត្រ ការរស់នៅ ឬ ប្រាក់ចាយវាយ!
May មិនហ៊ានស្រលាញ់ប្រុសណាឡើយក្នុងឆាកជីវិត ព្រោះខ្លាចនៅពេលក្រោមទ្រនុំស្នេហាជាមួយគ្រួសារ Peter ហ្នឹងគ្មានអ្នកមើលថែរក្សា និង ខ្លាចប្តីធ្វើបាបក្មួយ ដរាបណាថ្ងៃមួយគេបានរៀនចប់ និង មានការងារធ្វើ!
គាត់ជាមីងដ៏ល្អ!

លើកទឹកចិត្ត Peter គ្រប់យ៉ាងមិនថារឿងរ៉ាវក្នុងជីវិត ឬ ទីប្រឹក្សាស្នេហាដល់កម្លោះហ្ស៊ីនរូបនេះជាមួយនឹងការអោបផ្តល់កម្លាំងចិត្តដល់ភីធើ ជាមួយនឹងដើមទ្រូងដ៏កក់ក្តៅ!

ជា មីងហ្គោល របស់បុរសគ្រប់រូប!

សូម្បីតែតូនីស្តាក/Tony Stark ក៏ចាប់អារម្មណ៍នឹងមីងរបស់ភីធើដែរ!

ក្រោយពេលយប់មួយ យប់ដែលអ្នកមីងម៉េយ៍ ភ្ញាក់ផ្អើលស្ទើរប៉ោងដើមទ្រូង ដោយសារដឹងថាក្មួយខ្លួន ចេញតោងជញ្ជាំងដូចបីសាច!

ចាប់ពីពេលនោះមក នាងតែងរក្សាទំនាក់ទំនងជាមួយតូនីជានិច្ចដើម្បីតាមដានពីសុវត្ថិភាពក្មួយខ្លួន ជាពិសេសការសុំអោយតូនីមើលថែពីធើគ្រប់វិនាទី!

គ្រាមួយ Peter ចុះកម្មសិក្សានៅញ៉ូយ៉កជាមួយមិត្តរួមថ្នាក់ អ្នកមីងម៉េយ៍ដឹងច្បាស់ថា Peter នឹងទៅជួប Tony នៅទីនោះ!

ល្ងាចចម្លែកមួយនោះ កំពុងដើរទិញទំនិញនៅ Store តាមដងផ្លូវនៅកន្លែងគេគិតលុយ ខាងសាលាបានខលមកអ្នកមីងទងវងថា Peter បានបាត់ពីលើ ឡានក្រុងនៅលើស្ពាន Queensboro ដែលកំពុងស្ទះចរាចរណ៍!

ច្បាស់ណាស់! គេច្បាស់ជានៅជាមួយតូនីជាក់ជាមិនខាន!
អ្នកមីងម៉េយ៍ក៏ប្រញាប់ខលទៅតូនី!

អ្នកគិតលុយចំនាស់ដែលលួចស្រលាញ់អ្នកមីង លួចមើលដើមទ្រូងគាត់ដោយឈរចាំទាំងញញឹម!
តែមនុស្សជាច្រើនដែលតម្រង់ជួរឈរចាំមីងម៉េយ៍ចុចទូរស័ព្ទមិនព្រមគិតលុយអោយរួចរាល់!

ទោះជាខលយ៉ាងណាក៏ខលតូនីមិនចូល!
អ្នកមីងដកដង្ហើមធំ សម្លឹងទៅដងផ្លូវខាងក្រៅកញ្ចក់ទាំងតប់ប្រមល់ មើលទៅមនុស្សតម្រង់ជួរដែលសម្លក់នាង! មីងម៉េយ៍ដាក់ទូរស័ព្ទយកលុយពីកាបូបដោយសួរបុរសនោះដែលភ្នែកបាញ់ទៅដើមទ្រូងខ្លួនដោយសួរថា សម្លឹងមើលស្អី!

គេចពីការស្តីអោយ បុរសនោះ ក៏ងាកមើលទៅកុំព្យូទ័រគិតលុយវិញ ហើយប្រាប់អ្នកមីងពីចំនួនទឹកប្រាក់!រាប់លុយ ជាមួយនឹងកាក់ប៉ុន្មានសេនរួចហុចអោយទៅអ្នកគិតលុយ ភ្លាមនោះរឿងចម្លែកបានកើតឡើង! ដៃដែលទទួលលុយស្រាប់តែពុកផុយ លុយក៏ធ្លាក់រប៉ាយទៅដី ជាមួយនឹងការរលាយរូបអ្នកគិតលុយបាត់ក្លាយជាធូលី!

មីងម៉េយ៍ស្រែកដោយតក់ស្លុត មើលទៅអ្នកឈរតម្រង់ជួរពីក្រោយខ្នងរលាយតៗគ្នា!
ភ្លាមនោះឡានដែលកំពុងបើកលើផ្លូវ បុករះចូលក្នុងហាងលក់ទំនិញប្រាវ ធ្លាយអំបែងកញ្ចក់ខ្ចាយជាមួយនឹងទំនិញរមៀលធ្លាក់រប៉ាត់រប៉ាយ ដោយឧប្បត្តិហេតុក្នុងរថយន្ត គ្មានអ្នកបើកបរ!

អ្នកមីងម៉េយ៍អោបកាបូបស្ពាយ ជាមួយនិង នំប៉័ងមើលទៅរឿងរ៉ាវចលាចល ដោយស្រែក What The Fuck is going on?

“មែនហើយ! អ្នកដឹកនាំរឿង Avengers: Infinity War លោករូសូ បានមានប្រសាសន៍ថា៖
អ្នកមីងម៉េយ៍របស់ Spidey រួចជីវិតពី Finger snap របស់អាតេតសណុសនៅគ្រានោះ!”

សំនួរសួរថា៖ ហេតុអីបានម៉ែវិលដាច់ចិត្តអោយSpideyរលាយទុកអោយនារីសាមញ្ញម្នាក់នេះនៅរស់?
“MCUកំពុងរៀបផែនការអី Surprise អ្នកទស្សនាទៀតហើយ!”

Admin. Strange.
ផេកពោតផ្ទុះ_ForFilmLovers
AuntMay
MCU

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា