រន្ធត់ចិត្តក្រៃលែងពេលលឺដំណឹងនេះ! Stan Lee បានទទួលមរណភាពហើយ!

0
2168

 

ជាដំណឹងដ៏គួរអោយសោកសៅបំផុតដែលយើងសឹងតែមិនចង់ជឿ​ លោកតា​ Stan Lee ដែលយើងស្គាល់ច្បាស់ថាជាបិតា​ MARVEL ដែលបង្កើត​តួអង្គ​ Superhero ជាច្រើន​ឡើងមក​ អោយយើងបានស្គាល់​ ហើយយើងតែងតែឃើញមុខគាត់សឹងតែគ្រប់រឿងទាំងអស់របស់​ MARVEL ពេលនេះលោកតាបានចែកឋានហើយ​ក្នុងវ័យ​ ៩៥​ ឆ្នាំដោយរោគាពាធ។គាត់ឈ្មោះ ស្ទេន លី

ឈ្មោះពេញមែនទែននោះគឺ ស្ទេនលីម៉ាទីនលាបប័រ/StanLee Martin Lieber
លោកតាកើតនៅថ្ងៃបុណ្យគ្រឹស្តម៉ាស ថ្ងៃ២៨ ខែធ្នូ គ្រឹស្តសករាជ ១៩២២!

ជាមនុស្សម្នាក់ដែលហ្វេនម៉ាវែលអោយតែមើលកុនរបស់ MCU រមែងលួចកេះគ្នាសួរថា នែពួកឯងឃើញតាលីនៅ?

តាលីជាបិតារបស់ Marvel Comics ជាឪពុក ដែលជប់ជីវិត ស៊ុបពើហេរ៉ូ ទាំងឡាយអោយយើងបានស្គាល់ដល់ពេលសព្វថ្ងៃ និង ផ្តល់ឱកាសធ្វើអោយមនុស្សទូទាំងពិភពលោករាប់រយលាននាក់ ស្គាល់អ្វីហៅថា #វីរបុរស និង រស់នៅប្រកបដោយការកំសាន្តដ៏អស្ចារ្យក្រោម ចក្រវាឡដ៏មហាធំធេង ដែលគាត់ស្តុកទុកក្នុងខួរក្បាលគាត់ និង បង្កើតឡើងដោយចាប់ផ្តើមពី ខ្មៅដៃ២ដើម!

តាលី មានវ័យ ៩៥ឆ្នាំហើយ ជាអ្នកនិពន្ធតាំងពីនៅកម្លោះ និង ជាវីរបុរសរបស់ប្រទេស!

កាលនៅតូច គាត់ក្រណាស់ ដើរលក់កាសែតពេលព្រឹកនៅក្រុង Mahattan !
គាត់ធ្លាប់ ប្រាប់មិត្តក្នុងថ្នាក់គាត់ថា ពេលធំឡើង គាត់នឹងធ្វើអោយ #ប្រទេសអាមេរិចមានសៀវភៅខូមិខអស្ចារ្យជាងគេលើលោក!

កាលសង្គ្រាមលោកលើកទី២ គាត់ពេញកម្លោះវ័យប៉ុន Captain America គឺគាត់ធ្លាប់កាន់កាំភ្លើងទៅចូលជួរកងទ័ព ច្បាំងជូនជាតិមាតុភូមិ ហើយក៏ស្រលាញ់រាប់អានគ្នានឹងអ្នកនិពន្ធម្នាក់ទៀត ម្ចាស់ស្នាដៃសៀវភៅកុមារដ៏ល្បីល្បាញ រឿង Lorax ជាមិត្តរួមសមរភូមិឈ្មោះ Dr. Zeux និងឆ្លងកាត់រឿងរ៉ាវច្រើនរាប់មិនអស់ និង មិនអាចបំភ្លេចបាន!

ក្រោយចប់សង្គ្រាម វិលត្រលប់មកស្រុកកំនើតវិញ ពេលនោះហើយគាត់ក៏នាំយក Superheroes ជាច្រើនរយនាក់ ដែលគាត់ជួប និង ប្រើប្រាស់ ក្តីស្រម៉ៃ នៅគ្រាធ្វើសង្គ្រាម បង្កើតជា ចក្រវាឡ មួយអោយ តួអង្គទាំងនោះរស់រានមានជីវិត ដោយប្រសូតឡើងដោយចាប់ផ្តើមគូរពួកគេឡើងជារូបភាពក្នុងសៀវភៅត្លុកជាខ្សែរឿង ឬយើងហៅថា ខូមិខ/Comic!

កាលនោះ ពាក្យថា ភាពយន្ត គឺហាក់ជា អេលៀននៅឡើយ!
កាម៉េរ៉ា ទើបតែត្រូវបានគេរកឃើញប៉ុន្មានឆ្នាំប៉ុណ្ណោះ!
មនុស្សតិចណាស់ដែលស្គាល់អ្វីទៅជា កុន ជាពិសេសចេញម៉ោពណ៌សខ្មៅទៀត ទើបបណ្តាលអោយជំនាន់នោះ ជា យុគមាស នៃសៀវភៅខូមិខ!
សៀវភៅខូមិខគឺជា ទស្សនីយភាព 4DX កំសាន្តដ៏អស្ចារ្យនៃមនុស្សជំនាន់នោះ!
សិស្សសាលាមានខូមិខមួយក្បាល ដូចមាន អាយហ្វូនអិច ចឹង!
ហើយម្តងមួយៗនៃស៊ុបពើហេរ៉ូ ក៏ចាប់បដិសន្ធិលើផែនដី និង ក្លាយជាសាច់រឿងដ៏ជក់ចិត្តនៃកុមារភាព របស់កុមារា កុមារី ក៏ដូចជាយុវវ័យនៅទូទាំងសាកលលោក!
ហេងស៊យជីដូន ជីតាយើង ស្គាល់ Iron Man និង អាតេតាណុស មុនយើងផងមិនដឹង!

⚽ស៊ុបពើហេរ៉ូដែលជាស្នាដៃគាត់ ដែលគាត់បានប្រសូតចេញពីការស្រមើរស្រម៉ៃ និង ជោគជ័យបំផុតរួមមាន៖

✔️Fantastic 4
✔️Inhuman
✔️X-MAN
✔️Scarlet Witch
✔️Hawkeyes
✔️Black Widow
✔️SpiderMan
✔️Iron Man
✔️Nick fury
✔️Thor
✔️Hulk
✔️Ant Man
✔️Black Panther
និង ✔️Doctor Strange.

ដោយជំនាញក្បួនទ័ព និង បទពិសោធន៍ធ្វើសង្គ្រាមក្រោមស្នូរកាំភ្លើង វាជាបច្ច័យអំនោយទានមួយ ធ្វើអោយលោកតា ក្លាយជាវីរបុរសខូមិខ ដែលបង្កើតស្នាដៃលេចធ្លោប្រចាំសតវត្សទី២០!កម្រមានអ្នកណាដែលថាមិនស្គាល់តួអង្គរបស់គាត់ណាស់!

លោកតា Stan Leeមានប្រសាសន៍ថា៖

“សៀវភៅខូមិខ គឺដូចជា សុដន់ ចឹងសម្រាប់គាត់!
វាគឺជាភាពទាក់ទាញមួយនៅក្នុងកញ្ចក់កុំព្យូទ័រដែលគេប្រើដើម្បីអោយយើងចង់ផ្តោតតាមដានតួ! តែបើវាមកនៅក្នុងដៃហើយ តាប្រាប់អោយហើយ អោបខ្ញាំគ្មានលែងទេ!”

វីរបុរសជាច្រើនដែលគាត់បានបង្កើត មានចរឹត និង បុគ្គលភាពដែលអស្ចារ្យផ្សេងៗគ្នា ងាយត្រូវបានជ្រើសជា និមិត្តរូបប្រចាំជីវិត នៃមនុស្សគ្រប់គ្នា ទូទាំងសាកលលោករហូតដល់ ត្រូវបានផលិតជា នាដកម្មភាពយន្ត នៅ សតវត្សទី២១ ដោយ Marvel Studio!
ក្រោមផែនការ ១០ឆ្នាំ ៣ Phases ១៨កុន និង ជ្រើសយកអ្នកដឹកនាំរឿង ដែលមានអត្តចរឹត និង ផ្នត់គំនិតស្រដៀងនឹងតួអង្គ Superheroes នោះ ដែលចាប់ផ្តើមមុនគេនៅឆ្នាំ២០០៨ គឺ ភាពយន្ត Iron Man!

Marvel Comic Universe (MCU) ក៏រស់រានមានជីវិតប្តូរទៅជា Marvel Cinematic Universe (MCU អាដែលបល់យោ)

ចក្រវាឡមួយ ត្រូវបានផលិត ហើយបិតាស៊ុបពើហេរ៉ូរូបនេះ ត្រូវបានគេជះលុយ ១លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយចងជាមួយកុងត្រា គ្រាន់តែសុំអោយគាត់សម្តែងតួតូចមួយគ្រប់វគ្គនៃកុន MCU!

គឺអោយតែកុនរបស់ Marvel Universe គឺដឹងតែលេចមុខគាត់ប៉ុន្មានវិនាទីចេញម៉ោហើយ!
អាលេចមុខក្រោម ១នាទីបែបនេះ ភាសាកុនហៅថា ខាមីអូ/Cameo!

ហើយបើយើងសួរថា ចុះគាត់យល់ម៉េចដែរ ក្នុងការលេងឈុតអត់ដល់១នាទី អើតមុខម៉ាភ្លែតៗចឹង?
គាត់ឆ្លើយថា៖

” សម្រាប់គាត់ គាត់ចង់លេងអោយបានយូរដល់កន្លះម៉ោងអីហ្អ!
តែអ្នកដឹកនាំរឿងខ្លាចសម្រស់គាត់ស៊ីដាច់ តួស៊ុបពើហេរ៉ូ គេ ហ្វេនលែងទៅចាប់អារម្មណ៍តួ ទៅជាចាប់អារម្មណ៍គាត់វិញ!
ចឹងលេងអើតមុខតែតិចៗបានហើយ!”

លាក់បាំងអី He is right យោងតាមចំនាប់អារម្មណ៍អេដមីន អេដមីនអត់ដែលមើលកុន ដែលលេចមុខតួណា ធ្វើអោយយើងសប្បាយចិត្តហ៊ោរទះដៃដូចឃើញមុខតួតាលីចឹងទេ!

គាត់ជានិមិត្តរូប និង ជាធនធានដែលមិនអាចខ្វះបានរបស់វិស័យភាពយន្តរបស់ពិភពលោក!

អរគុណលោកតា សម្រាប់គ្រប់យ៉ាងដែលតាបានបង្កើតឡើង និង ធ្វើអោយជីវិតអ្នកចូលចិត្តមើលកុនដូចជាពួកយើង ក្លាយជាជីវិតដែលមានន័យ!

សាកស្រម៉ៃមើលបើសិនកាលពី៩៥ឆ្នាំមុនប៉ារបស់តាលីចាក់ទឹកក្រៅពាងម្ល៉េះក៏គ្មានតាលីនៅថ្ងៃនេះ! បើគ្មានគាត់ក៏គ្មានMarvelខូមិខហើយបើគ្មានខូមិខក៏គ្មានកុនស៊ុបពើហេរ៉ូ
រោងកុនបើអត់មានកុនស៊ុបពើហេរ៉ូច្បាស់ជាម៉ាជិវិតមើលតែរឿងខ្មោចមិនខាន!

លើសពីនេះ គ្រប់គ្នាជឿថា ពិភពលោកនឹងចលាចល និង ស្រក់ទឹកភ្នែកនៅពេលដែលបុរសចាស់ម្នាក់នេះ លាចាកលោកនេះទៅ!
ព្រោះក្រៅពីគាត់គ្មាននរណាដឹងច្បាស់ពីទំហំ Universe របស់ Marvel លំអិតដូចគាត់ឡើយ!

ពេលនេះលោកតាបានលាចាកលោកពិតមែន សូមអោយវិញ្ញាណខ័ន្តលោកតាបានទៅកាន់សុគតិភពផងចុះ។

Admin. Strange
#ផេកពោតផ្ទុះ
#StanLee

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា