អាថ៌កំបាំងដែលអ្នកគួរយល់ដឹងពីចំណងជើងពាក្យថា ENDGAME?

0
2563

មុននឹងអានអត្ថបទនេះ អ្នកត្រូវចងចាំអត្ថន័យនៃពាក្យខាងលើ គឺមិនមែន End Game ឬ Ended Game នោះឡើយ!
បើអ្នកគិតថា វាមានន័យថា បញ្ចប់ល្បែង ឬ ទីបញ្ចប់នៃហ្គេម អ្នកយល់ខុសស្រឡះតែម្តង!

 

Endgame ដែលសរសេរភ្ជាប់គ្នា គឺមានអត្ថន័យដ៏អស្ចារ្យខុសពីអ្វីដែលអ្នកគិត!

☑️Endgame ការពិតទៅ គឺជាភាសា របស់អ្នកលេងអុក សម្តៅដល់ការបែងក្រឡាក្បួនអុក ដែលមានផែនការចាក់ស្រេសធ្វើអោយដៃគូម្ខាaងនឹកស្មានមិនដល់ថាតើយើងចង់ចេញច្រកណា!

ពេលមួយដែលកំពូលអ្នកលេងអុកប៉ះគ្នា អ្នកបោះកូន១ គូទៅលើក្តារអុក!
គូបដិបក្ខរបស់អ្នកមើលទៅក្រឡាអុករបស់អ្នក ដោយការងឿងឆ្ងល់គិតក្នុងចិត្តថា អាប៉ិហ្នឹងចង់បំបែកក្រឡាចេញច្រកណាចេះ?
តែគិតម៉េចក៏អត់ចេញដែរព្រោះ គម្រោងការក្រឡាអុកនេះ វាសាំញុំាដែលមានតែអ្នកទេដែលដឹង ហើយអ្នកនឹងដឹងថា គេនឹងស៊ីកូនអុកមួយនោះ! គូប្រកួតរបស់អ្នក ស៊ីកូនអុកនោះមែន តែមិនអស់ចិត្តក៏សួរអ្នកថា៖
What is your Endgame? មានន័យថា អោយខ្ញុំស៊ីហ្នឹង ជាការធ្វេសប្រហែស ឬ ក៏លេងក្រឡាអីហ្នឹង?

យេស! មិនបាច់ឆ្ងល់ទេគឺ Endgame ហ្នឹងហើយ!

 

ដូចគ្នា ផងដែរនឹង Avengers: Infinity War ដុកទ័រស្រែង អោយត្បូងពេលវេលាទៅអាតេតាណុស ដោយសារការប្រមើរមើលដោយឆ្លងកាត់១៤លានដង នៃការខិតខំប្រយុទ្ធជាមួយគេឡើងអស់ក្បាច់ ទីបញ្ចប់មានតែប្រគល់ត្បូង ហើយទុកជីវិតអោយតូនីរស់ទេដែលជា វិធីចុងក្រោយដែលអាចបញ្ចប់សង្គ្រាមនេះបាន!
____________________________________________________
Endgame គឺជាមហាផែនការដែលត្រូវការពេលវេលាយូរ ហើយគេប្រើវានៅពេលអស់ជម្រើសនឹងត្រូវដើរ ក្នុងកាលៈទេសៈច្រកទ្វារចុងក្រោយ!
____________________________________________________

យើងដឹងហើយថា ដុកទ័រស្រែងជាវេជ្ជបណ្ឌិត ដែលឆ្លងកាត់ការវះកាត់សង្គ្រោះអ្នកជម្ងឺក្រោមដៃទាំងគូរបស់ខ្លួនរាប់មិនអស់! គាត់ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និង ជឿលើការសម្រេចចិត្តខ្លួនឯង មិនខុសពី Captain America ឡើយ!
ជាពិសេសដុកទ័រវះកាត់ដ៏ជោគជ័យម្នាក់នេះ មិនដែលបរាជ័យម្តងណាឡើយលើការវះកាត់សង្គ្រោះជីវិតមនុស្សរបស់គាត់!

Avengers: Endgame នឹងក្លាយជាឬសសមីការយ៉ាងលំបាកដែលអ្នកនឹងដឹងពីវិធីដោះស្រាយទំនាស់បញ្ហា នៃអាយុជីវិតកន្លះចក្រវាឡដែលដុកទ័រស្រែងប្រើត្បូងពេលវេលាមើលឃើញទិដ្ឋភាពពិតជាក់ស្តែងរួចអស់ទៅហើយ មុនពេលសម្រេចចិត្ត អោយត្បូងនេះទៅ តេតាណុស!
ហើយអ្នកនឹងដឹងថា ការពិតវាគឺមិនងាយគិតចេញដូចអ្វីដែលអ្នកគិតដល់នោះទេ
ព្រោះទាំងអស់វាជា Endgame !

ហើយអ្នកនឹងដឹងថា គ្រប់យ៉ាងនៃវគ្គនេះគឺរន្ធត់ និង គួរអោយបារម្ភប៉ុណ្ណាក្នុងការរៀបចំ Plan B ដ៏សម្ងាត់មួយក្រោយការតាំងសមាធិនៅលើភព Titan ដែលរៀបចំឡើងដោយ #មហាផែនការ មុនពេលសម្រេចចិត្តប្តូរយកជីវិតតូនី ដែលកុងគ្នាជាមួយខ្លួនតាំងនៅញូយ៉ក អោយរស់រានមានជីវិត ក្រោយក្រឡាអុកដែល ដុកទ័រស្រែង ហ៊ានដាក់ភ្នាល់លេងជាមួយ តេតាណុស ជាមួយនឹង #ត្បូងពេលវេលា និង ជីវិតកន្លះចក្រវាឡ!
នៃវិនាទីចុងក្រោយមុនពេលគាត់ប្រាប់តូនីថា..

យើងដល់ដំណាក់កាល Endgame ហើយតូនី!

 


វាជាមូលហេតុដែលគេគ្រប់គ្នាតែងនិយាយថា៖
Avengers4 គឺ ដុកទ័រស្រែងបានមើលចប់មុនគេ!

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា