គួរអោយសោកស្ដាយ​! Oreo ដែលជាសត្វគំរូតួសម្ដែង​ ​ Rocket ត្រូវបានប្រកាសថា​ ទទួលមរណះភាពហេីយ

0
865

ដំណឹងសោកស្តាយ សំរាប់ហ្វេន MCU!!
នៅក្នុងគេហទំព័ររបស់ Marvel ក៏ដូចជាផេករបស់ Guardians of the Galaxy បានប្រកាសពីមរណភាពដ៏គួរអោយភ្ញាក់ផ្អើលនៃសត្វកំសត់នេះកាលពីអម្បាញ់ម៉ិញនេះផងដែរថា៖

#អូរីអូ / OREO គឺជា Real life Rocket Racoon ដែល

ជាសត្វស្ការទី១ ដែលសាងស្នាដៃដ៏ធំធេងក្នុងសមត្ថភាពពិសេស ចេះសម្តែងក្នុងឧស្សាហកម្មកុនហូលីវូដជាច្រើនរឿង និង ត្រូវបានប្រទានកិត្តិយសអង្គុយលើស្មាអ្នកដឹកនាំរឿង ជេមស៍ហ្គាន់/James Gunn ដើរលើកម្រាលព្រំក្រហមនៃ ពានរង្វាន់ធំជាងគេលើសាកលលោក

ដាក់អោយជិះស្មាដើរឆ្លងកម្រាលព្រំក្រហមរបស់ហូលីវូដ ថ្ងៃសម្ភោធជាផ្លូវការ GOTG ចាក់បញ្ចាំងទូទាំងសាកលលោក!

អរគុណសម្រាប់សក្តានុភាពកន្លងមករបស់ឯងសម្រាប់ពួកយើងណ៎ា អូរីអូ!

សូមវិញ្ញាណក្ខ័ន្ធអ្នកបានទៅកាន់ស្ថានសុគតិភព!

MARVEL CINEMATIC UNIVERSE បានបាត់បង់តួសម្តែងដ៏ធំ និង សំខាន់បំផុតរបស់ខ្លួន ក្រោយសាច់រឿងដែលគេសម្តែងគឺ Avengers: Endgame!

មិនមែនត្រឹមតែ តួអង្គមនុស្សទេ ដែលមានអ្នកសម្តែង!
សូម្បីតែសត្វស្កាព្រៃ Racoon ក៏មានតួសម្តែង អោយតួស្កាគ្នាគេផងដែរ!
យើងមិននិយាយពីម្ចាស់សម្លេង Bradley Cooper អ្នកបញ្ចូលសម្លេងតួអង្គ Superhero ឡើយនោះ តែតួអង្គឯករបស់យើងឈ្មោះ Oreo ដែលជាតួសម្តែងពិត ដែលជាគំរូម៉ូដែលសត្វស្ការព្រៃមែនទែន តែត្រូវបានគេយកវាទៅធ្វើជាពុម្ពគំរូ សត្វស្កាអវកាសខួរក្បាលអ្នកវិស្វករវិទ្យាសាស្ត្រដ៏មហាសែនញិញ នៅក្នុង Guardian of The Galaxy ជាតួអង្គតែមួយនៅក្នុងក្រុម GOTG ដែលជាសម្លាញ់ទី១របស់ Thor ក្រោយបាត់បង់អស់អ្នកស្និទ្ធស្នាល ព្រះនគរ អនុជ និង អាណាប្រជានុរាស្ត្រ ដោយប្រទានងារថា ជា ទន្សាយគួរអោយស្រលាញ់ ឬ Sweet Rabbit..

OREO គឺ តួអង្គពិតរបស់ ROCKET ស្ការព្រៃ ដែលនៅរស់ក្រោយវិនាសកម្មតេតាណុសក្តក់ដៃ តែធាតុពិតដំណឹងដ៏គួរអោយសោកសង្រេងនោះ គឺតួអង្គ Rocket ស្ការព្រៃដែលជាម្ចាស់រាងកាយនោះឈ្មោះថា អូរីអូ ជាសត្វដែលយកពីតំបន់អភិរក្សសត្វព្រៃនៃប្រទេសព័រទុយកាល់ ហើយក៏ក្លាយជាសត្វដ៏ល្បីល្បាញនៅលើវិស័យភាពយន្ត!

ស្របពេលមនុស្សច្រើនប្រមាញ់ស្បែកសត្វប្រភេទនេះព្រោះវាមានកន្ទុយស្អាត ជាអគ្គរដ្ឋទូតតំនាងអោយកិច្ចការពារនិងអភិរក្សសត្វព្រៃ ហើយត្រូវបានគេផ្តល់អភ័យឯកសិទ្ធិ ទៅសួរសុខទុក្ខហេ្វនរាប់លាននាក់ ជាពិសេសកុមារកំព្រាតូចៗ ជាអ្នកគាំទ្រភាពយន្តរបស់ម៉ែវិល !

គួរអោយសោកស្តាយសម្រាប់ MCU ទុក្ខជាន់ហើយ!
Chris Evan សុំបញ្ចប់កុងត្រា តាលីមរណភាព តួ Rocket ស្លាប់ស្របពេល អ្នកដឹកនាំ James Gunn ប្រកាសលាឈប់! Endgame ទាំងក្នុងកុន ទាំង Real life តែម្តង..
តែគួរអោយសរសើរផលិតករបរទេសអោយតម្លៃលើជីវិតសត្វខ្លាំងលើសពីការស្មានដល់ រហូតដល់មានការចារឈ្មោះទុកជាការចងចាំ និង ធ្វើពិធីបុណ្យគោរពស្រលាញ់ ដូចគ្រួសារដូចច្នេះដែរ!
វាជាមូលហេតុដែលយើងរមែងឃើញរឿងធំៗរបស់ឧស្សាហកម្មនេះ រមែងសរសេរមុនបើកក្បាលសាច់រឿងថា រាល់ការផលិតកុននេះពីដើមដល់ចប់ គឺគ្មានជីវិតសត្វណាមួយ ត្រូវបានពិឃាដក្នុងការផលិតរឿងនេះឡើយ!

គួបបញ្ជាក់ផងដែរថា អូរីអូ តួសម្តែង Rocket បានស្លាប់ទៅក្នុងជន្មាយុ ១០ឆ្នាំដោយរោគាពាធ!

១៣/មេសា/២០០៩ ដល់ ០៧/កុម្ភៈ/2019
R.I.P OREO (Will see you in Endgame)
——-=========———
Admin . Strange
#ពោតផ្ទុះ_PopcornKh

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា