ប្រវត្តិសង្ខេបរបស់​ទេធីតាចម្បាំង​ ALITA (វគ្គមួយ)

0
2145

🍿🍿ក្នុងឆ្នាំ​ 2563 ក្រោយ​ 300 ឆ្នាំបន្ទាប់ពី​សង្គ្រាមពិភពលោកមួយដ៏ធំរវាង​ពួក​ URM/អឺម និង​ Zalem/ហ្សាឡឹម បានផ្ទុះឡេីង​ ផ្ទៃមេឃប្រែជាពណ៏ក្រហម​ពោរពេញដោយភាពភ័យខ្លាច​ រយះពេលមួយយប់​ ក្រោយសង្គ្រាមបានបញ្ចប់​ នៅសល់តែទីក្រុង​ Zalem​ អណ្ដែតលេីអាកាសដដែល​ ហេីយអ្នកដែលនៅរស់ទាំងអស់ជុំវិញពិភពលោក​បានមកប្រមូលផ្ដុំគ្នារស់នៅក្នុងទីក្រុង​តែមួយជាមួយគ្នា​ ដោយគ្មានការបែងចែកប្រទេស​ រឺ​ជាតិសាសន៏​ទៀតទេ​ នោះជាទីក្រុង​ Iron City ។ វាជារយះកាលមួយដែលមនុស្សនិងបច្ចេកវិទ្យារស់នៅជាមួយគ្នា​ គេអាចយកខួរក្បាល​ បេះដូង​ និងអាវះយីវះសំខាន់មួយចំនួនរបស់មនុស្សទៅដាក់បញ្ចូលជាមួយគ្រឿងម៉ាស៉ីន​ អាចធ្វេីអោយមនុស្សនោះរស់បានយូរអង្វែង​ ។

🍿🍿Iron City ត្រូវបានត្រួតត្រាដោយ​ Zalem​ ដែលមាន​ Nova ជាមេដឹកនាំ, រាល់ទំនិញ​ ផលិតផលដែលចេញពីរោងចក្រក្នុង​ Iron City ត្រូវបញ្ជូនឡេីងទៅលេី​ ហេីយប្រជាជនធម្មតាក្នុង​ Iron City មិនអនុញ្ញាតិអោយប្រេីអាវុធខុសច្បាប់ទេ​ ដូចជាកាំភ្លេីងជាដេីម​ ព្រោះវាជាសញ្ញាប្រាប់ថាចង់បះបោរជាមួយ​ Zalem ។

🌽🌽Vector ជាមនុស្សដែល Nova បានបញ្ជូនចុះមកក្រោមដេីម្បីគ្រប់គ្រង​ Iron City,​ គាត់បានបង្កេីតកីឡាដ៏អស្ចារ្យ​មួយដែលគេហៅថា MotorBall ​ សំរាប់ផ្ដល់ឱកាសអោយអ្នកដែលចង់ទៅរស់នៅលេីទីក្រុង​ Zalem បេីអ្នកណាមានស្នាដៃអាចក្លាយជាជេីងឯកក្នុងកីឡា​ Motorball អ្នកនោះនឹងមានសិទ្ធអាចឡេីងទៅ​រស់នៅ Zalem បាន​ ។ ហេីយគាត់ក៏បានរៀបចំអោយមានច្បាប់ផ្សេងៗដូចជា​ Centurion ជាក្រុមដែលតាមប្រម៉ាញ់អ្នកណាដែលប្រព្រឹត្តអំពេីខុសច្បាប់ក្នុងទីក្រុង​​ និយាយអោយស្រួលស្ដាប់ស្រដៀងប៉ូលីសចឹងដែរ​ ហេីយក្រុមអ្នកប្រម៉ាញ់ទាំងនោះគេអោយឈ្មោះថា​ Hunter Warrior អ្នកណាធ្វេីអីខុសច្បាប់​ នឹងត្រូវពួក​ Hunter Warrior តាមប្រម៉ាញ់សំលាប់មិនខាន​ សូម្បី​ Alita ក៏បានចុះឈ្មោះជា​ Hunter Warrior ដែរ​ ។

🍿🍿លោកដុកទ័រ Dyson Ido ជាអ្នកវិទ្យាសាស្ត្រដ៏វៃឆ្លាតមួយរូប​ ហេីយគាត់ក៏ជាអ្នកជួសជុលនិងព្យាបាលពួកកីឡាករ​ Motorball ដែរ​ ពេលដែលកីឡាករមានរបួស​ ដាច់ដៃដាច់ជេីង​ គឺគេតែងទៅរកដុកទ័រ​ Ido អោយជួយ។ ថ្ងៃមួយលោកបានទៅ​កន្លែងគំនរសំរាមដេីម្បីរេីសយកគ្រឿងដែកចាស់ៗទុកយកមកជួសជុលកីឡាករក៏ដូចជាទុកព្យាបាលអ្នកជំងឺរបស់គាត់​ ចៃដន្យគាត់ក៏រកឃេីញរាងកាយក្មេងស្រីម្នាក់ដែលនៅសល់តែពាក់កណ្ដាលខ្លួន​ ហេីយមានខួរក្បាលនិងបេះដូងនៅដំណេីរការល្អនៅឡេីយ​ គាត់ក៏យកនាងមកកន្លែងពិសោធន៏វិញហេីយដាក់រាងកាយថ្មីមួយអោយក្មេងស្រីនោះ​ដោយមានបញ្ចូលសារធាតុផ្សេងៗចូល​ តាមបែបវិទ្យាសាស្ត្រទំនេីប​ ដេីម្បីអោយនាងមានជីវិតឡេីងវិញ​ ។

🎂🎉ថ្ងៃនោះហេីយគឺជាថ្ងៃកំណេីតទីពីររបស់នាងដែលនាងមានជីវិតរស់ឡេីងវិញម្ដងទៀត​ នាងគ្មានការចងចាំអ្វីទាំងអស់សូម្បីតែឈ្មោះខ្លួនឯង​ ដោយឃេីញពីអត្តចរិកគួរអោយស្រលាញ់ដូចកូនក្មេងរបស់នាង​ លោក​ Ido ក៏ដាក់ឈ្មោះអោយនាងថា​ ALITA ដែលវាជាឈ្មោះរបស់កូនស្រីបង្កេីតរបស់គាត់ដែលបានស្លាប់បាត់ទៅ​ ហេីយដោយសារមូលហេតុនៃការស្លាប់របស់កូនស្រីខ្លួន​ ទេីបធ្វេីអោយ​ប្រពន្ធគាត់​ឈ្មោះ​ Chiren ទ្រាំទ្រនឹងការឈឺចាប់មួយនេះមិនបាន​ ហេីយនាងក៏សម្រេចចាកចេញឈប់រស់នៅជាមួយប្ដីទៀត​ ។

👩👩ALITA ជាប្រភេទ​មនុស្សយន្ត​ Cyborg ដែលមានខួរក្បាលជាមនុស្ស​ របៀបរស់នៅរបស់នាងគឺដូចនឹងក្មេងស្រីជំទង់ម្នាក់ដែលត្រូវរៀនសូត្របន្ថែមពីមនុស្សជុំវិញខ្លួន​ ។
នៅពេលមួយដែលនាងបានជួប​ Hugo លេីកដំបូង​ នាងក៏ចាប់ផ្ដេីមមានចិត្តស្រលាញ់លេី​ Hugo បាត់ទៅហេីយ​ ចរិកក្មេងមែន​ ជួបប្រុសស្អាតភ្លាមលួចស្រលាញ់គេភ្លេត​ ចំណែក​ Hugo ក៏មានការចាប់អារម្មណ៏លេី​ ALITA ខ្លះដែរ​ ជាពិសេសថ្ងៃដែលជួបគ្នាដំបូង​ Hugo ឃេីញ​ ALITA ហក់ចូលទៅជួយកូនឆ្កែមួយក្បាល​ គាត់ភ្ញាក់ផ្អេីល​ មិននឹកស្មានថា​ ALITA មានភាពរហ័សរហួនហេីយមានក្ដីមេត្តាចេះស្រលាញ់សត្វដល់ថ្នាក់នេះ​។ ជារៀងរាល់ថ្ងៃបន្ទាប់ពីជួយការងារលោក​ដុកទ័រ​ Ido រួចរាល់​ ALITA តែងចេញទៅក្រៅដេីម្បីជួប​ Hugo ទំនាក់ទំនងមិត្តភាពគេទាំងពីរកាន់តែជិតស្និទ្ធ​, Hugo ជាបុរសទីមួយដែលធ្វេីអោយ​ ALITA មានអារម្មណ៏ថា​ នាងមិនឯកាទេ​ ។

✨✨ក្ដីប្រាថ្នាធំបំផុតរបស់​ Hugo គឺចង់ទៅរស់នៅទីក្រុង​ Zalem តែចាប់ពីពេលដែលគាត់ស្គាល់​ ALITA ធ្វេីអោយគាត់លែងប្រាកដចិត្តថា​ តេីក្ដីបំណងធំរបស់គាត់ជាអ្វី​ ទៅ​ Zalem រឺ​ រស់នៅជាមួយ​ ALITA ។ ហេីយដេីម្បីសម្រេចក្ដីស្រម៉ៃបានទៅរស់នៅ​ទីក្រុង​ Zalem Hugo ត្រូវបង្ខំចិត្តធ្វេីការ​អោយ​ Vector ដោយរកស៉ីផ្លូវងងឹត​ លួចខ្វេះគ្រឿងរបស់ពួកមនុស្សយន្តដែលដេីរដាច់យប់តែឯង​ ដែលវាជាអំពេីល្មេីសនឹងច្បាប់​ ហេីយ​ ALITA មិនបានដឹងពីរឿងនេះទេ ។ Vector សន្យាថាបេី​ Hugo រកលុយអោយគាត់បាន​មួយលាន​$ គាត់នឹងបញ្ជូន​ Hugo ឡេីងទៅ​ Zalem ភ្លាម​ (តែវាគ្រាន់តែជាពាក្យសំដីបោកប្រេីប៉ុណ្ណោះ) ។

To be continued……..

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា