ស្អាត និងពេញដោយសមត្ថភាព Baifern  តួឯកស្រីក្នុងរឿង FRIEND ZONE ក៏មានជីវប្រវត្តិមិនធម្មតាដែរ!

0
2188

ថៃ៖ តួឯកស្រីក្នុងខ្សែភាពយន្តថៃល្បីឈ្មោះ ​Baifern ឬមានឈ្មោះ ​Gink  ក្នុងរឿង  Friendzon មានឈ្មោះថា Pimchanok Luevisadpaibul ហៅក្រៅ Baifern រឺក៏ Fern ដែលតំណាងឲស្លឹកឈើ។ Baifern កើតនៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសព្វថ្ងៃនាងមានវ័យ ២៦ ឆ្នាំហើយ។ នាងមានកម្ពស់ ១៦៥ សង់ទីម៉ែត្រនិងមាន Zodiac Sign ជា Capricorn ។

ចំពោះការសិក្សា Baifern បញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Srinakharinwirot ក្នុងឆ្នាំ ២០១៥ ប៉ុន្តែនាងបានចូលសិល្បៈតាំងពីឆ្នាំ ២០០៩ ម្ល៉េះដែលរឿងដំបូងរបស់នាងមានឈ្មោះថា Power Kids រួចនាងក៏ចាប់ផ្តើមមានឈ្មោះល្បីល្បាញក្នុងរឿង A Crazy Little Thing Called Love ក្នុងឆ្នាំ ២០១០ ដែលសម្តែងជាមួយនឹងលោក Mario Maurer ។ ក្រោយមក Baifern បានចុះកុងត្រាជាមួយនឹងប៉ុស្តិលេខ ៧ ថៃក្នុងឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៦ រួចក៏បានដើរតួក្នុងរឿងភាគចាប់ពីពេលនោះមក ។ ក្នុងអាជីពជាតារាសម្តែងនាងធ្លាប់សម្តែងកុនចំនួន ១២ រឿងនិងរឿងភាគចំនួន ១៨ រឿងហើយនាងក៏ជាតារាបង្ហាញម៉ូតផងដែរ។ បន្ថែមពីនេះ Baifern បានឈ្នះពានចំនួន ១២ ដងហើយក្នុងអាជីពជាតារាសម្តែង ។

គួរបញ្ជាក់ផងដែរថា ​បើទោះបីជាមានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពសម្តែងក្នុងវិស័យសិល្បៈក៏ពិតមែន ​តែ Baifern  មិនទាន់គិតគូរឿងស្នេហានៅឡើយនោះទេ​​ពោលគឺបេះដូងរបស់នាងនៅទទេរស្អាត ដោយមិនទាន់សម្រេចចិត្តរឿងជ្រើសរើសអ្នកណាចូលទៅក្នុងបេះដូងនោះឡើយ ​បើទោះបីជាមានប្រុសៗតាមចែចង់ច្រើនក៏ដោយ៕

By: Admin_Groot

     

By: Admin  Scarlet W.

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា