អស់ចម្ងល់! ពីមូលហេតុដែល ​Captain America ប្រគល់តំណែងឱ្យទៅ ​Sam តែមិនមែនជា ​Bucky មិត្តសម្លាញ់

0
1394

មានចំងល់មួយចំនួនទាក់ទងនឹងការផ្ទេរដំណែង Captain America ថាហេតុអី Steve មិនអោយ Bucky ដែលជាមិត្តភក្ដិស្លាប់រស់ជាអ្នកបន្តធ្វើជា Captain បែរជាអោយ Sam ដែលទើបមកក្រោយទៅវិញ? មតិខ្លះថា Bucky មើលទៅសង្ហារ រូបរាងស័ក្ដសមជាង។

ដូច្នេះថ្ងៃនេះយើងខ្ញុំសុំសង្ខេបខ្លះៗពីមូលហេតុថាហេតុអី Sam ស័ក្ដសមជាអ្នកបន្តវេន ៖

Sam រឺយើងស្គាល់ថា Falcon បក្សីស្លាបដែក ដែលតែងតែដើរតាម Captain America គ្រប់ពេល, ជាមនុស្សល្អ ម៉ត់ចត់នឹងការងារ ធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់ល្អៗដល់អ្នកដ៏ទៃ ហើយគាត់មិនដែលសំលាប់មនុស្សល្អទេ គាត់តែងដើរតាម Cap និងរៀនសូត្រពី Cap ច្រើនក្នុងការដឹកនាំក្រុម គាត់ធ្លាប់និយាយដាក់ Fury ថា “I do what he does, just slower” គាត់ធ្វើតាម Cap គ្រប់យ៉ាង គ្រាន់តែយឺតជាងបន្តិចប៉ុណ្ណោះ។

ចំណែក Bucky បើទោះបីគាត់ជាមិត្តភក្ដិស្លាប់រស់របស់ Steve មែន តែដៃរបស់ Bucky ប្រឡាក់ឈាមរបស់ប្រជាជនស្លូតត្រង់ជាច្រើន គាត់ធ្លាប់សំលាប់មនុស្ស គាត់ធ្លាប់ជាឃាតកររបស់ Hydra ត្រូវ Hydra សណ្ដំ, ហើយក៏ជាឃាតករដែលសំលាប់ឪពុកម្ដាយរបស់ Tony Stark ដែលជាអ្នកបង្កើតខែលរូបផ្កាយដែល Steve កាន់នោះ ចឹង Bucky មិនស័ក្ដសមនឹងកាន់ខែលនោះទេ ។

កាសម្រេចចិត្តរបស់ Steve Rogers ចុងក្រោយ ហុចខែលអោយ Sam ដើម្បីបន្តវេនពីគាត់គឺជារឿងដែលត្រឹមត្រូវ ព្រោះ Steve គាត់មើលឃើញពីសមត្ថភាពនិងបេះដូងរបស់ Sam មិនមែនពណ៏សម្បុររូបរាងខាងក្រៅឡើយ, កន្លងមក Steve តែងតែជាអ្នកដឹកនាំក្រុមដ៏ល្អ ហើយរាល់ការសម្រេចចិត្តរបស់គាត់គឺមិនងាយខុសទេ នៅពេលដែល Sam លើកដៃទទួលយកខែលនោះ គាត់ក៏បានងាកមើលមុខ Bucky ហើយពេលនោះ Bucky ក៏បានងក់ក្បាលយល់ព្រមដូចគ្នា ។

By: Admin_Captain

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា