អ្វីដែលអ្នកគួរដឹងខ្លះៗពី Young Avengers

0
1586

បន្ទាប់ពី Avengers: Endgame បានបញ្ចប់ទៅរួចមកមានទស្សនិកជនមួយចំនួនមានចម្ងល់ថាអនាគត​ Marvel Cinematic Universe​ នឹងទៅជាយ៉ាងណាហើយថ្មីៗនេះក៏លេចលឺពត៌មានទាក់ទងនឹង Disney ក៏កំពុងរៀបចំរឿងភាគ/Series ទាក់ទងនឹង​ Kate Bishop ដែលជា Hawkeye ជំនាន់ក្រោយផងដែរ ហើយយើងក៏ពុំទាន់ដឹងច្បាស់នោះឡើយថា Young Avengers នឹងមានវត្តមានក្នុង​ចក្កវាឡ MCU ដែររឺទេ?

# តើ Young Avengers មកពីណាហើយពួកគេមាននរណាខ្លះ?

ចក្កវាឡ Marvel គឺត្រូវមានអ្នកការពារហើយក៏មិនមែនមានន័យថា Avengers នៅតែតាមការពាររហូតនោះឡើយ ដូច្នេះហើយទើប Young Avengers ត្រូវបានបង្កើតឡើងដើម្បីភារកិច្ចទាំងនេះ។ ទោះបីជា Avengers មានក្រុមផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ប៉ុន្តែក្នុងសៀវភៅ Comic ក៏បានបង្កើតក្រុម Young Avengers មួយផងដែរហើយពួកគេមានសិទ្ធិប្រយុទ្ធដើម្បីមនុស្សជាតិតាមលក្ខខណ្ឌរបស់ពួកគេផងដែរ។

# ទាំងនេះជាពត៌មានត្រួសៗទាក់ទងនឹងសមាសភាពក្រុម Young Avengers ក្នុង Comic៖

១. IRON LAD៖ ក្មេងជំទង់មួយនេះគឺជាក្មេងដែលមកពី Time Travel ហើយជាក្មេងដែលមានទំនួលខុសត្រូវនិងជាសមាជិកក្រុម Young Avengers​ ផងដែរហើយមានឈុតការពាររបស់ខ្លួន “neurokinetic” ដែលស្រដៀងនឹងរបស់ Iron Man ហើយ Iron Lad នេះបានបង្ហាញពីខ្លួនគេថាជាក្មេងដែលមានចិត្តមេត្តាករុណាហើយមានរូបរាងស្រដៀងនឹង Kang the Conqueror ថែមទាំងខ្លាំងនិងដូច Vision ថែមទៀតផង។

 

២. HULKLING៖ Hulkling៖ គឺជាកូនរបស់ Mar-Vell ដែលជាពពួក Kree​ និងព្រះនាង Annelle​ ដែលជាពពួក Skrull​ ហើយ Hulkling នេះហើយមានភារកិច្ចបង្រួបបង្រួមអាណាចក្រទាំងពីរនេះដែលមានសង្គ្រាមជាមួយនឹងគ្នាពីយូរលង់ណាស់មកហើយ។

 

៣. WICCAN and SPEED៖ បងប្អូនភ្លោះទាំងពីរនេះជាកូនរបស់ Scarlet Witch​ ហើយ Wiccan វិញគឺមានថាមពលដ៏ខ្លាំងដូចជាម្តាយរបស់គេ ចំពោះ Speed វិញគឺគេរត់លឿនដូចទៅនឹងពូរបស់គេគឺ Quicksilver។

 

៤. PATRIOT៖ Patriot មានឈ្មោះពិតថា Eli Bradley ជាចៅរបស់​ Isaiah Bradley ដែលជាទាហានជនជាតិអាមេរិកកាត់អាហ្រ្វិកដែលត្រូវបានគេពិសោធន៍ដូចទៅនឹង Captain America ដែរ ហើយ Eli នេះបានដឹកនាំក្រុមរបស់គេដោយគេជឿជាក់ថាគេបានទទួលថាមពលនេះដូចទៅនឹងតារបស់គេ ប៉ុន្តែតាមការពិតគឺគេបានប្រើថ្នាំដ៏គ្រោះថ្នាក់ម្យ៉ាងដែលជាអរម៉ូនពពួក Mutant។

 

៥. HAWKEYE៖ ក្មេងជំទង់ម្នាក់ឈ្មោះ Kate Bishop​ ដែលទទួលការបង្វឹកបាញ់ព្រួញពីឪពុករបស់គេដែលអ្នកបានដឹងហើយថាគឺ Clint Barton/Hawkeye។

 

៦. STATURE៖ Stature មានឈ្មោះពិតថា Cassie Lang ជាកូនស្រីរបស់ Scott Lang/Ant-Man​​ នាងមានសមត្ថភាពដូចជាឪពុករបស់គេដែលគេអាចពង្រីកពង្រួមខ្លួនព្រមទាំងអាចបញ្ជាពពួកសត្វល្អិតបានផងដែរ ប៉ុន្តែនៅពេលដែលនាងនៅវ័យក្មេងគឺជារឿយៗនាងមិនអាចគ្រប់គ្រងថាមពលរបស់ខ្លួនបានដោយសារតែអារម្មណ៍របស់នាងជាអ្នកវាយប្រហារនាង។

 

ក្រៅពីនេះ នៅមានសមាសភាពជាច្រើនទៀតដូចជាក្មេងអនាថាម្នាក់គឺ Miss America Chavez, ពពួក Kree​ គឺ Marvel Boy, Mutant ដែលខ្លាំងហើយឆ្លាតមានឈ្មោះថា Prodigy ជាសិស្សនៅសាលា Xavier និង Loki ដែលវិញ្ញាណរបស់គេឋិតក្នុងខ្លួនក្មេងវ័យជំទង់ម្នាក់និងមានសមាជិកដែលចូលក្រោយៗជាច្រើនទៀតផងដែរ។ The Young Avengers គឺបង្កើតឡើងដោយ Allan Heinberg និង Jim Cheung ដែលបង្ហាញខ្លួនក្នុង Comic ដំបូងនាឆ្នាំ ២០០៥ ។

ដូច្នេះរង់ចាំមើលទាំងអស់គ្នាថាតើ MCU នឹងមានគម្រោងចំពោះ Young Avengers ដែររឺទេ⁉️⁉️⁉️

By: Admin Groot

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា