អត្ថបទពេញនិយម

ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍ រយៈពេល៣ថ្ងៃពេញដោយសេរី កុំភ្លេចគាំទ្រ និងលើកស្ទួយវប្បធម៌ជាតិទាំងអស់គ្នាណា!

ថ្មីៗនេះសាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសរៀបចំកម្មវិធីលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ ដោយអនុញាតិឱ្យជនរួមជាតិ និងមហាជនគ្រប់ស្រតាប់វណ្ណៈ ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញតែម្តង។ កម្មវិធី « ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍» មួយនេះមានការសម្តែងសិល្បៈ របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមានតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់...