អត្ថបទពេញនិយម

Black Widow ត្រូវបានពន្យារពេលជាផ្លូវការចំពោះការផ្ទុះនៃជំងឺដ៏គួរអោយភ័យខ្លាចនៃវីរុសCOVID-19

----------------===========---------------- ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១ ខែឧសភាហើយនឹងត្រូវបានទស្សនិកជនជាច្រើន រំពឹងថាប្រហែលអាចចាក់នៅក្នុងរោងកុន ។ វាជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលត្រូវបានពន្យាពេលដោយសារការផ្ទុះឡើងនៃជំងឺនេះដែលត្រូវបានគេហៅថាជាជំងឺរាតត្បាតជាសកលដែលជាហេតុធ្វើអោយមានការលុបចោលនិងធ្វើការបិទជាបណ្តោះអាសន្នចំពោះការប្រគំតន្ត្រី រោងកុននិងខ្សែភាពយន្តដទៃទៀត។ រឿងBlack Widowស្ថិតនៅក្នុងចំណោមជួរនៃរឿងធំៗល្បីប្រចាំឆ្នាំដូចជា Fast & Furious 9, No Time To Die , Quiet Place II នៅក្នុងខ្សែភាពយន្តដែលបានជ្រើសរើសដើម្បីពន្យារពេលការចេញផ្សាយនូវPosterនិងTrailerរួមទាំងថ្ងៃប្រកាសរបស់ពួកគេ ។ ក្នុងខណះពេលដែលរោងកុនទំនើបក្នុងប្រទេសកម្ពុជាត្រូវបានក្រសួងប្រកាសអោយបិទជាបណ្តោះអាសន្ន ដូច្នេះប្រហែលមានរឿងជាច្រើនទៀត ដែលគ្រងនឹងចាក់បញ្ចាំងត្រូវលើកថ្ងៃដូចគ្នា...