Home តារាភាពយន្ត តារាបរទេស

តារាបរទេស

អត្ថបទពេញនិយម

តោះ! មកដឹងពី សាច់រឿង The Flash ដែលអ្នកខ្លះប្រហែលជាមិនទាន់បានដឹង!

BarryAllen ជាកូនកំព្រាម្ដាយ និងឳពុកតាំងពីអាយុ១១ឆ្នាំ(ម្ដាយ NoraAllen)ត្រូវស្លាប់ដោយភាវៈអាថ៍កំបាំង និងឳពុក HenryAllenត្រូវគេចោទប្រកាន់ថាជាអ្នកសម្លាប់ប្រពន្ធខ្លួនឯង។ យប់នោះBarryបានសង្កេតឃើញថាមានខ្សែពន្លឺពីរពណ៌គឺ លឿងនិងក្រហមធ្វើដំណើរជុំវិញយ៉ាងលឿនជុំវិញម្ដាយគេ មួយពព្រិចភ្នែកក្រោយមក រូបគេក៏ត្រូវបានរបស់ម្យ៉ាងនាំគេចេញពីផ្ទះកើតហេតុដោយគ្មាននរណាម្នាក់អាចបកស្រាយបានថារបស់នោះជាអ្វីឲពិតប្រាកដ បន្ទាប់មកម្ដាយគេក៏ត្រូវស្លាប់ដោយត្រូវកាំបិតចាក់លើទ្រូង។ ប៉ុន្តែក្រោយពីហេតុការណ៍នោះមកBarryត្រូវបានគេយកមកចិញ្ចឹមដោយប៉ូលីសម្នាក់ឈ្មោះ JoeWest និងមានកូនស្រីតូចម្នាក់ឈ្មោះ Iris West។ ពួកគេ( Barry Allen និង Iris West ) ធំធាត់ឡើងជាមួយគ្នា រហូតដល់វ័យ២៥ឆ្នាំ Barry បានក្លាយជាអ្នកធ្វើកោសល្យវិច្ច័យដ៏ឆ្លាតវៃម្នាក់។ គេតែងតែដឹងគ្រប់រឿងរ៉ាវ ហេតុការណ៍ដែលបានកើតឡើងលើករណីណាមួយរាល់ពេលគេធ្វើកោសល្យវិច្ច័យនៅទីនោះ។ រហូតដល់យប់មួយ ParticleAccelerator ត្រូវបានផ្ទុះឡើងពាសពេញ Centralcity ដោយអ្នកខ្លះទទួលបានថាមពលពីការផ្ទុះនោះ និង អ្នកខ្លះមិនទទួលបាននោះទេ។ Particle accelerator...