ចិន៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនាក់នោះទេ ដែលធ្លាប់បានទស្សនា និងនៅតែចងចាំ នូវខ្សែភាពយន្តដ៏ល្បី «កូនឆ្កែឆ្លងភព» ឬ «CJ7» ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង កាលពីជំនាន់ជាង១០ឆ្នាំមុន។
CJ7 គឺជាខ្សែភាពយន្តចិន-ហុងកុង ប្រឌិតបែបវិទ្យាសាស្រ្ត ដែលត្រូវបានចាក់បញ្ចាំង និងល្បីសុះសាយ ក្នុងកំឡុងឆ្នាំ២០០៨ និងថែមទាំងទទួលបានពានរង្វាន់ភាពយន្តឆ្នើម និងរកចំណូលបានខ្ទង់រាប់សិបលានដុល្លារឯណោះ។ ខ្សែភាពយន្តមួយនេះ ក៏មានការចូលរួមសម្ដែងពីតារាប្រុសល្បីឈ្មោះ លោក Stephen Chow ឬខ្មែរយើងស្គាល់ថា លោក...