JAGA_POCONG ជាភាសាឥណ្ឌូនេសុីមានន័យជាខ្មែរថា "អ្នកយាមសព" បើនិយាយឲស្រួលស្តាប់គឺ អ្នកយាមខ្មោច ដល់កនេះគ្រាន់តែចំណងជើងទេ អានហើយស្រមៃមើលក៏ញ័រប្លោកបាត់ទៅហើយមិនចាំបាច់ដល់ទៅមើលរឿងផ្ទាល់ក៏បានដែរ។
ជាកុនមួយអាចធ្វើអោយអ្នកទស្សនាពេញមួយHall អាច ប្រឈមនឹងបញ្ហាហឹងត្រចៀកបានក៏ព្រោះតែ សូរសំឡេងស្រែកចេកចាចរបស់អស់លោក ទស្សនិកជនយើង ពីសំណាកឈុតឆាកពញ្ញាក់អារម្មណ៍ស្ទើគាំងបេះដូង របស់កុនមួយនេះតែម្តង ប៉ុន្តែសម្រាប់អ្នកនិយមកុនរន្ធត់គឺវាគ្មានអ្វីប្លែកនោះទេ។
សរសើរកុនគេថតនៅតែផ្ទះមួយកន្លែង ចំណាយតួធំៗ4នាក់(រាប់ទាំងតួខ្មោចម្នាក់ផង) ឆ្នៃចេញមួយរឿងបានល្អគ្រាន់បើ រហូតធ្វើឲម្នាក់ៗសឹងមិនអាចទ្រាំទស្សនាដល់ចប់បាន ដោយសារឈុតលងបន្លាចវាគួឲខ្លាចរបស់គេមែន គួបផ្សំនឹងការលេងទឹកមុខរបស់តួស្រីទៀត ខប់ៗ😅។
អង្គុយមើលបានជាងមួយម៉ោងទ្រហឹងនៃសម្រែករបស់ អាចេៗ បន្លឺឡើងជាង10ដង ច្រើនគួរឲកត់សម្គាល់ស្រាប់តែដល់ចំនុច twists នៃសាច់រឿងផ្លាប់ Admin ស្រែកក្នុងចិត្តថា"អីជុយ"...